បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា យោធារុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញមីស៊ីលនុយក្លេអ៊ែលឿនជាងសម្លេងថ្មីរបស់ខ្លួន ឲ្យក្រុមត្រួតពិនិត្យមកពីអាមេរិកមួយក្រុមមើល ដែលជាផ្នែកនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធទ្វេភាគី។
ក្រុមអ្នកជំនាញត្រួតពិនិត្យអាវុធសហរដ្ឋអាមេរិក បានធ្វើដំណើរទៅប្រទេសរុស្ស៊ី ជាផ្នែកនៃសន្ធិសញ្ញា ដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងជាមួយទីក្រុងមូស្គូ ហើយមីស៊ីលផ្លោងឆ្លងទ្វីប Avangard នេះ ត្រូវបានគេនិយាយថា មានសមត្ថភាពហោះលឿនជាងល្បឿងសម្លេងដល់ទៅ២០ដង។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Avangard នេះ ត្រូវបានគេប្រកាសកាលពីឆ្នាំមិញ និងត្រូវបានដាក់ធ្វើការអភិវឌ្ឍ ស្ទើរតែពេញឆ្នាំ២០១៩ ហើយមន្ត្រីយោធារុស្ស៊ី បាននិយាយប្រាប់ថា មីស៊ីលនេះ គឺមានចលនាចល័តខ្ពស់ និងមានសមត្ថភាពខ្ពស់ជាងប្រព័ន្ធការពារសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង
