Bill Gates បានប្រាប់ទៅមនុស្ស នៅជុំវិញពិភពលោកថា រឿងដែលសោកស្ដាយ ធំបំផុតក្នុងមួយជីវិត គឺលោកមិនចេះ និយាយភាសាបរទេសទេ។
/inter1/5dde269b09570_1574839920_medium.jpg)
នៅក្នុងកម្មវិធីសំនួរចម្លើយ “Ask Me Anything” រវាងអតិថិជន និងថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនបច្ចេកវិទ្យា Bill Gates ត្រូវបានប្រិយមិត្តម្នាក់សួរថា “តើរឿងដែលលោកធ្លាប់សោកស្ដាយធំបំផុតក្នុងមួយជីវិតគឺជាអ្វី?”។ Bill Gates ពិចារណាមួយភ្លែតក៏ឆ្លើយថា “រឿងដែលគួរឲ្យសោកស្តាយបំផុតគឺ ខ្ញុំមិនចេះនិយាយភាសាបរទេសណាមួយទាល់តែសោះ”។
លោកបានបន្ថែមទៀតថា កាលនៅក្មេងរៀនថ្នាក់វិទ្យាល័យ លោកបានត្រឹមធ្លាប់រៀនអក្សរឡាតាំង និង ភាសាក្រិកដែរ ហើយថែមទាំងរកបានសុទ្ធតែនិទ្ទេស A ផង តែឥឡូវលោកចង់ចេះភាសាបារាំង ចិន ឬក៏ភាសាអារ៉ាប។ បុរសវ័យ ៦០ឆ្នាំរូបនេះបានឲ្យដឹងទៀតថា លោកធ្លាប់បានប្រើកម្មវិធី Duolingo (កម្មវិធីបង្រៀនភាសាបរទេស) មួយរយៈពេលធំដែរ តែលោកមិនទទួលបានជោគជ័យ ដោយសារមិនបានព្យាយាម។
ពេលដែលលោក ទៅទស្សនកិច្ចនៅចិន ហើយបានសំណេះសំណាល ជាមួយលោកប្រធានាធិបតីចិន Xi Jinping មហាសេដ្ឋីរូបនេះបានត្រឹមតែ ប្រើភាសាអង់គ្លេស ដើម្បីទាក់ទងគ្នាតែប៉ុណ្ណោះ។
/Inter/5dde258d47618_1574839680_medium.jpg)
Bill Gates និង លោកប្រធានាធិបតីចិន Xi Jinping
បើនិយាយពីការរៀន ភាសាបរទេសនេះ ស្ថាបនិក Facebook លោក Mark Zuckerberg បានប្រឹងប្រែងរៀនភាសាចិនកុកងឺ ( Mandarin) រហូតអាចឆ្លើយ សំនួរ Q&A រយៈពេល ៣០នាទី ដោយប្រើភាសាចិន នៅចំពោះមុខនិស្សិតចិន ជាច្រើនរយនាក់ បានយ៉ាងល្អទៀតផង៕ ប្រភព៖ news.sabay.com.kh
