អាជ្ញាធរអេស្ប៉ាញ បានចាប់នាវាមុជទឹកមួយគ្រឿងដែលដឹកគ្រឿងញៀនតម្លៃប្រមាណជា ១២១លានដុល្លារឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។
/5dde306b0e626_1574842440_medium.jpg)
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា គ្រឿងញៀនដែលចាប់បាន គឺជាប្រភេទកូកាអ៊ីនប្រមាណជា ៣តោន បើគិតជាទឹកប្រាក់ស្មើនឹង ១២១លានដុល្លារ។ វានានេះ ត្រូវចាប់បានកាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងតំបន់ Galicia នៃប្រទេសអេស្ប៉ាញ ក្រោយពេលដែលក្រុមជំនាញធ្វើការតាមដានពីកូឡុំប៊ី មកអ៊ឺរ៉ុបក្នុងរយៈចម្ងាយ ៧ ៥៩០គីឡូម៉ែត្រ។ ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត បាននិយាយថាក្រុមដែលនៅពីក្រោយការដឹកជញ្ជូននេះ គឺជាក្រុមធំខ្លាំងណាស់ព្រោះថាគ្រាន់តែនាវាមុជទឹកមានតម្លៃប្រហែល ២,៧ លានដុល្លារបាត់ទៅហើយ។
/5dde306b7fc63_1574842440_medium.jpg)
អាជ្ញាធរអេស្បាញ បាននិយាយថា វាជាលើកដំបូងហើយដែលនាវាមុជទឹក មួយគ្រឿង ត្រូវបានគេប្រើក្នុងការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសនេះ។ ក្រុមមន្រ្តីប៉ូលីស បានដកកូកាអ៊ីនមួយកញ្ចប់ចេញពីនាវាកាលពីថ្ងៃច័ន្ទ។ ប៉ូលីសអេស្បាញ បានតាមដាននាវានេះដោយមានការសម្របសម្រួលជាមួយប៉ូលីស អន្តរជាតិ ដែលតាមសេចក្តីរាយការណ៍បានដឹងអំពីផ្លូវនាវាមុជទឹកបន្ទាប់ពីវាបានឈប់នៅ ឯនាយឆ្នេរព័រទុយហ្កាល់។
/5dde306bd694a_1574842440_medium.jpg)
បុរសជនជាតិអេក្វាឌ័រពីរនាក់ ក្នុងចំណោមបក្សពួក ៣ នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីពួកគេបានរកឃើញនាវានោះខណៈពេលបុរសទីបីដែលជាជនជាតិ អេស្ប៉ាញបច្ចុប្បន្ន កំពុងរត់គេចខ្លួន៕
/5dde306c5b3ec_1574842440_medium.jpg)
/5dde306cbb49f_1574842440_medium.jpg)
/5dde306d1fd68_1574842440_medium.jpg)
/5dde306d810bd_1574842440_medium.jpg)
ប្រភព៖ news.sabay.com.kh
