ព្រឹត្តិការណ៍

អ៊ីស្រាអ៊ែល បើការវាយប្រហារ តាម ដែនអាកាសទៅ លើតំបន់ ហ្គាហ្សាស្ទ្រីប

យ៉េរូសាឡឹម៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា កាលពីព្រឹកថ្ងៃពុធ នេះ កងកម្លាំងការពារ អ៊ីស្រាអ៊ែល (IDF) បានបើកការ វាយប្រហារ តាមដែនអាកាស មកលើ តំបន់ហ្គាហ្សាស្ទ្រីប ដែលនេះ ជាការសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុក្កែត បាញ់ចេញពីទឹកដីប៉ាឡេស្ទីន កាលពីល្ងាចម្សិលមិញ ។ IDF បានឲ្យដឹងដូច្នេះនៅក្នុង សេចក្តីថ្លែងការណ៍មួយ ។

IDF បានឲ្យដឹងថា យន្តហោះប្រតិកម្ម ជាច្រើនគ្រឿង បានវាយប្រហារ ទៅលើគោលដៅ ជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងទីតាំង រោងកច្រផលិតអាវុធ នៅភាគខាងត្បូង នៃតំបន់ហ្គាហ្សា និងហេដ្ឋារចនាសម្ព័ន្ធក្រោមដី នៅ តំបន់ភាគខាងជើង ហ្គាហ្សា ដែលជាកម្មសិទ្ធិរបស់ ក្រុមយោធាប៉ាឡេស្ទីន ហាម៉ាស់ ។

មិនទាន់មានសេចក្តីរាយការណ៍ ណាមួយភ្លាមៗ អំពីអ្នករងរបួសនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top