ស្រាគោញាក់និងលីគ្វើគុណភាព ល្អបំផុត ដែលគេផលិសំរាប់ ស្តេចរុស្ស៊ីកាលពីជាង១០០ឆ្នាំមុន ត្រូវបានសង្គ្រោះចេញពីបាតសមុទ្រ បាល់ទិកដ៏ត្រជាក់។
/5ddf2f342cdbe_1574907660_medium.jpg)
ស្រាDe Haartman & Co. Cognacចំនួនជាង៦០០ដបនិងBenedictine ចំនួន៣០០ដប ត្រូវបានស្រង់ចេញពីខ្មោចនាវាSS Kyros ដោយក្រុមអ្នកមុជទឹកOcean X កាលពីខែតុលា។ នាវាSS Kyros ដំបូងគ្រោង ចេញដំណើរពីបារាំង ជាមួយនឹងទំនិញស្រា របស់វានៅខែធ្នូឆ្នាំ១៩១៦។វាបានធ្វើដំណើរ ឆ្ពោះទៅទីក្រុងសេន ផេធឺស្បឺកនៅរុស្ស៊ី តែទឹកកកដ៏ក្រាស់នៅសមុទ្របុតនៀន រវាងហ្វាំងឡង់និងស៊ុយអែត បានបង្ខំអោយកាពីទែននា វាពន្យារពេលចេញដំណើរដល់ឆ្នាំ១៩១៧។ ទោះជាយ៉ាងណា នាវានេះត្រូវទូកអាឡឺម៉ង់មួយ បាញ់លិច នៅពេលវាព្យាយាមទៅដល់ប្រទេសរុស្ស៊ីដែលគ្រប់គ្រង ដោយស្តេចសារគ្រានោះ។
/5ddf2f350483a_1574907660_medium.png)
នាវា Kyros បានស្ថិតនៅបាតសមុទ្របាល់ទិករហូតដល់ពេលវាត្រូវបានរកឃើញដោយក្រុមអ្នកមុជទឹកមួយក្រុមនៅឆ្នាំ១៩៩៩។វាបានបាត់ជាថ្មីអស់ពេល១៤ឆ្នាំទៀតមុនត្រូវបានរកឃើញនៅឆ្នាំ២០១៤។ កាលពីខែមុន ក្រុមអ្នកមុជទឹកOcean X សហការជាមួយដៃគូអ៊ីសឡង់Ixplorerបានស្រង់យកស្រាDe Haartman & Co. Cognac និង Benedictineចំនួន៥០កេះចេញពីនាវាដែលលិចដ៏យូរនេះ។ តាមពិតក្រុមហ៊ុន De Haartman & Co. លែងមានទៀតហើយ តែBenedictineនៅបើកដំណើរការនៅឡើយ។
/5ddf2f35f1087_1574907660_medium.jpg)
ក្រុមអ្នកមុជទឹកឥឡូវរំពឹងថានឹងអាចរកចំណូលខ្លះពីកំណប់បាតសមុទ្ររបស់គេ ដោយដាក់លក់ដេញថ្លៃស្រាទាំងនេះ៕
/5ddf2f36b565b_1574907660_medium.jpg)
ប្រភព៖sabay.com.kh
