ព្រឹត្តិការណ៍

កងទ័ពឥណ្ឌា ដាក់ពង្រាយរថពាសដែកបំពាក់មីស៊ីល នៅតាមព្រំដែនជាមួយប៉ាគីស្ថាន

បរទេស៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមក្នុងការបង្កើនស្ថានការណ៍ ព្រំដែនយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការវាយប្រហារ តាមអាកាសឆ្លងកាត់ព្រំដែន ដោយកងទ័ពអាកាសឥណ្ឌា កាលពីខែកុម្ភៈ។ គូប្រជែងធំៗទាំងពីរបានដាក់ពង្រាយកងទ័ព និងបរិក្ខាយោធារបស់ខ្លួន នៅឯមូលដ្ឋានទ័ពជួរមុខ ដើម្បីសងសឹកក្នុងករណី ដែលមានការភាន់ច្រឡំដោយភាគីណាមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា កងទ័ពឥណ្ឌាបានសម្រេចដាក់ពង្រាយ រថពាសដែកប្រមាណ ២០០ គ្រឿងបំពាក់ដោយកាំជ្រួចមីស៊ីល ប្រឆាំងរថក្រោះ ដែលបានអភិវឌ្ឍក្នុងតំបន់ Punjab និង Rajasthan ។ ទាំងនេះត្រូវបានកំណត់ដើម្បីបង្កើន សមត្ថភាពរបស់កងទ័ព ព្រោះវាអាចធ្វើប្រតិបត្តិការ នៅលើដី ដែលព័ទ្ធជុំវិញដោយទន្លេ និងប្រឡាយ។

មន្ត្រីមួយរូបនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា “ រថពាសដែកនឹងត្រូវដាក់ ពង្រាយ នៅតំបន់ជាប់ ព្រំប្រទល់ប្រទេសប៉ាគីស្ថាន” មានទំហំ ៨ គុណ ៨ នឹងអាច បើកបរអប្បបរមា ៥០០ គីឡូម៉ែត្រលើផ្លូវ និង ២៥០ គីឡូម៉ែត្រក្នុងតំបន់មួយ ដែលមាន ទន្លេឬប្រឡាយ។ សម្រាប់ការការពារ យានយន្តនេះ កាំជ្រួចមីស៊ីលនាំ ផ្លូវរយៈចម្ងាយឆ្ងាយ ចំនួន ពីរគ្រាប់ (ATGM) នឹងអាចប្រើបាន៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top