ហឺប៉ី៖ទីក្រុងចំនួន៤ ក្នុងខេត្តហឺប៉ី របស់ប្រទេសចិនបាន ទទួលរងការបំពុល បរិយាកាស ដោយសារអាកាសធាតុមិន អំណោយផលនាពេលថ្មីៗ នេះដែលជាលើកទី៣ហើយសម្រាប់ខេត្តនេះបានជួប ផ្សែងអ័ព្ទចាប់តាំងពី រដូវត្រជាក់ចាប់ផ្តើមក្នុងខែ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
បើយោងតាមស្ថិតិជាក់ស្តែង នៃការិយាល័យបរិស្ថាន វិទ្យានិងបរិស្ថានខេត្តហឺប៉ីថា ទីក្រុង Shijiazhuang, Tangshan, Xingtai និង Dingzhou កំពុងប្រឈម នឹងការបំពុល បរិយាកាសនៅពេលថ្ងៃត្រង់ជាមួយនឹងកម្រិត កំហាប់ជាមធ្យមនៃ PM2.5 លើសពី ១០០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។
ផលប៉ះពាល់ដោយការកើនឡើង សំណើម និងខ្យល់ចុះខ្សោយលក្ខខណ្ឌ សម្រាប់ការបំពុលខ្យល់នឹងកាន់តែ អាក្រក់ទៅ ៗ ហើយការបំពុល នឹងកកកុញ។ វាបានចេញការជូន ដំណឹងអំពី ការបំពុលបរិយាកាសពណ៌លឿង កាលពីថ្ងៃពុធជាកម្រិតខ្ពស់បំផុត ទីបីនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុ ៤ជាន់ និងបានដាក់ចេញផែនការ ឆ្លើយតប ជាបន្ទាន់៕ ដោយ៖លី ភីលីព


