វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ដឹងអំពីរបាយការណ៍នៃការបាញ់មីស៊ីល របស់កូរ៉េខាងជើង និងកំពុងតាមដានស្ថានការណ៍ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់។
ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់ពីអ្វីដែលត្រូវបានគេសន្និដ្ឋានថាជាឧបករណ៍បាញ់រ៉ុក្កែតចម្រុះធំមួយ។ មីស៊ីលទាំង ២គ្រាប់ត្រូវបានបាញ់ចូលទៅក្នុងដែនទឹកនៅឆ្នេរសមុទ្រខាងកើត។
ការបាញ់បង្ហោះចុងក្រោយបង្អស់បានកើតឡើងនៅពេលដែលកូរ៉េខាងជើង បានទទូចដល់សហរដ្ឋអាមេរិក ឱ្យបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន និងផ្តល់ដំណោះស្រាយចំពោះការចរចាការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំងមុនដំណាច់ឆ្នាំនេះ៕
ដោយ ឈូក បូរ៉ា