ប្រេស៊ីល៖ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា កាបូនដែលបញ្ចេញដោយអគ្គិភ័យ ដែលកំពុងឆេះនៅព្រៃអាម៉ាហ្សូន “Amazon” អាចចូលរួមចំណែកដោយផ្ទាល់ ដល់ការរលាយ នៃផ្ទាំងទឹកកកត្រូពិច នៅតំបន់ Andes ដែលមានចម្ងាយជាង ១០០០ ម៉ាយល៍នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
បើយោងតាមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Rio de Janeirថា ការដុតជីវម៉ាស នៅភាគនិរតី អាម៉ាហ្សូនេះ បញ្ចេញនូវខ្យល់អាកាស ដូចជាកាបូនខ្មៅដោយបក់ចេញ ពីព្រៃអាម៉ាហ្សូន (ប្រេស៊ីល ប៉េរូ និងបូលីវី អាម៉ាហ្សូន) ដល់តំបន់បូលីវីហ្សុងហ្គូល “Bolivian Zongo Glacier.”។ បំណែកកាបូនដ៏ខ្មៅទាំងនេះ បន្ទាប់មកធ្លាក់នៅក្នុងព្រិល ហើយអាចពន្លឿន ការរលាយនៃផ្ទាំងទឹកកក Andean ។
ព្រិលដែលងងឹត ដោយសារភាគល្អិតកាបូនខ្មៅ ឬធូលីដីឆ្លុះបញ្ចាំងពីពន្លឺតិច ហើយដូច្នេះវាស្រូបយកកម្ដៅ កាន់តែច្រើន – រលាយលឿន។ Newton de Magalhães Neto និងសហការីបានយកគំរូ តាមបែបផែនអាចកើតមាន ដោយប្រើទិន្នន័យ ដែលប្រមូលបាននៅចន្លោះឆ្នាំ ២០០០ និង ២០១៦ លើព្រឹត្តិការណ៍អគ្គីភ័យ ចលនាផ្សែង លំហូរទឹកភ្លៀង និងរលាយនៃផ្ទាំងទឹកកក។
ពួកគេបាននិយាយថា ផ្តោតទៅលើការវិភាគ របស់ពួកគេលើឆ្នាំ ២០០៧ និង ២០១០ នៅពេលរដូវភ្លៀងមានសារសំខាន់បំផុត សម្រាប់អាងតំបន់អាម៉ាហ្សូន អ្នកនិពន្ធបានសិក្សាអំពីកង្វះពន្លឺនៃការឆ្លុះបញ្ចាំងពន្លឺ ដោយសារការគ្របដណ្ដប់ ដោយកាបូនខ្មៅតែមួយ ឬកាបូនខ្មៅ នៅក្នុងវត្តមាន នៃបរិមាណធូលី ដែលបានរាយការណ៍ពីមុន៕ដោយ៖លី ភីលីព