បរទេស៖ ការអភិវឌ្ឍកើតឡើងនៅពេល ដែលប្រធានអង្គការណាតូលោក Jens Stoltenberg បានប្រកាសថា សម្ព័ន្ធអាត្លង់ទិចខាងជើង បានអនុម័តរូបមន្តថ្មី ដើម្បីចែកចាយថ្លៃដើម និងសន្យាធ្វើទំនើបកម្មបន្ថែមទៀត នៃសម្ព័ន្ធមិត្ត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន បានប្រាប់ អ្នកសារព័ត៌មាន នៅឯសន្និសីទកាសែតមួយដែលបាន ឧទ្ទិសដល់ការប្រជុំសម្ព័ន្ធមិត្ត នៅទីក្រុងឡុងដែលសហរដ្ឋអាមេរិក គ្រោងនឹងធ្វើនៅថ្ងៃទី ៣-៤ ខែធ្នូខាងមុខនេះថា សហរដ្ឋអាមេរិក គិតថា សមាជិកណាតូទាំងអស់ គួរតែបង្កើនការ ចំណាយការពារជាតិរបស់ខ្លួនដល់ ២ ភាគរយនៃ ផលិតផល ក្នុងស្រុកសរុប ឬ GDP។ អ្នកនាំពាក្យបាននិយាយថា ប្រធានាធិបតី ត្រាំ ចង់អោយណាតូរឹងមាំ និងមានសមត្ថភាពទប់ទល់នឹងគ្រោះថ្នាក់និងបញ្ហា ប្រឈមនាពេលអនាគត។
អ្នកនាំពាក្យសេតវិមាន បាននិយាយថា «ក្នុងន័យនេះយើងកំពុង អំពាវនាវដល់ សមាជិកណាតូបង្កើនការចំណាយ លើវិស័យការពារជាតិស្របតាម សេចក្តីសម្រេចចិត្តដែលបាន ធ្វើនៅឯកិច្ចប្រជុំកំពូល មួយនៅក្នុងប្រទេសវែល។ ក្នុងឆ្នាំ ២០១៦ មានតែប្រទេស ជាសមាជិកចំនួន ៤ ប៉ុណ្ណោះដែលបានចំណាយ ២ ភាគរយនៃ GDP របស់ពួកគេលើ វិស័យការពារជាតិ ឥឡូវនេះយើងមានប្រទេសចំនួន ៩ ហើយ យើរំពឹងថាសមាជិកដែល នៅសេសសល់ នឹងធ្វើដូចគ្នានៅឆ្នាំ ២០២៤ »។
អ្នកនាំពាក្យកំពូល ប្រទេសវែល អ្នកនាំពាក្យបាននិយាយថាជាកិច្ចប្រជុំឆ្នាំ ២០១៤ របស់ណាតូដែលបានឃើញ រដ្ឋជាសមាជិកព្រមបង្កើនការចំណាយ ការពារជាតិដល់ ២ ភាគរយក្នុងរយៈពេល ១០ ឆ្នាំ ទោះយ៉ាងណាក៏ដោយ បើយោងតាមទិន្នន័យដែលបានចុះផ្សាយនៅ ក្នុងរបាយការណ៍ របស់ប្លុកនៅឆ្នាំនេះ ទោះបីមានសមាជិកខ្លះបានឈានមុខ ក្នុងការបង្កើន ការចំណាយក៏ដោយ ក៏នឹងមិនអាចឈានដល់ គោលដៅនេះបានទេនៅឆ្នាំ ២០២៤ រួមទាំងប្រទេសមហាអំណាចនៅអឺរ៉ុប មានអាល្លឺម៉ង់ផង៕ ប្រែសម្រួលៈ ណៃ តុលា