បរទេស៖ សហរដ្ឋអាមេរិកនឹងមិនផ្តល់សំណងដល់អូស្រ្តាលីចំពោះយន្ដហោះចម្បាំង EA-18G Growler ដែលផលិតដោយអាមេរិក ដែលបានឆាបឆេះក្នុងពេលធ្វើលំហាត់សមយុទ្ធដោយសារបញ្ហាម៉ាស៊ីននោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះឯកទេសនៃយន្ដហោះ F / A-18F Super Hornet ដែលត្រូវចំណាយ ៨៥ លានដុល្លារបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលប៉ុនប៉ងហោះឡើងនៅមូលដ្ឋានយោធាអាមេរិកក្នុងរដ្ឋ Nevada ក្នុងឆ្នាំ ២០១៨ ។ កងកម្លាំងទ័ពអាកាសអូស្រ្តាលី បានទុកយន្តហោះនេះចោល។

នៅពេលសួរថាហេតុអ្វីបានជារដ្ឋាភិបាលទីក្រុង កង់ប៊ែររ៉ា នឹងមិនទទួលបានសំណងសម្រាប់យន្ដហោះដែលបានឆេះនោះ គឺមិនមែនដោយសារកំហុសរបស់ពិឡុតនោះទេ តែដោយសារបញ្ហាបច្ចេកទេសមិនត្រឹមត្រូវ។ លោក Greg Hoffman អនុសេនាធិការទ័ពអាកាសបាននិយាយថា យន្ដហោះដែលបានទិញនេះ គឺស្ថិតក្រោមកិច្ចសន្យាដែលមិនអនុញ្ញាតឱ្យមានសំណង៕ប្រែសម្រួលៈ ណៃ តុលា
