ព្រឹត្តិការណ៍

ឥណ្ឌា៖ បុរស៤នាក់ ដែលចាប់រំលោភបូក និងសម្លាប់ ស្រ្តីម្នាក់នៅជាយក្រុង Hyderabad ត្រូវមហាជនទាមទារប្រហារជីវិត

បរទេស៖ បុរស ៤ នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបូក និងសម្លាប់នារីអាយុ ២៧ ឆ្នាំនៅជាយក្រុង Hyderabad បានសារភាពពីបទឧក្រិដ្ឋដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះដែរ ការតវ៉ាទ្រង់ទ្រាយធំបានរាលដាលពាសពេញរដ្ឋដែលបណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជាមួយប៉ូលីស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានចេញមកតាមដងផ្លូវ នៃទីក្រុង Hyderabad និងកន្លែងផ្សេងទៀតនៅទូទាំងរដ្ឋ Telangana នៅពេលដែលជនជាប់ចោទបានបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងស្រុក កាលពីថ្ងៃសៅរ៍។ ប៉ូលីសបានស្នើឱ្យមានការពង្រឹងដើម្បីការពារការដាក់ទោសដោយគ្មានការវិនិច្ឆយទោស ខណៈមានមហាជនជាច្រើនកំពុងមានកំហឹង បានហែរហមយារយីលើជនសង្ស័យ។

នៅពេលហ្វូងមនុស្សកាន់តែមានអំពើហឹង្សាកាន់តែខ្លាំងឡើង ៗ ពួកគេបានយកស្បែកជើងគប់ទៅលើមន្រ្តីប៉ូលីស ហើយបដិសេធមិនអោយពួកគេឆ្លងកាត់ ដូច្នេះប៉ូលីសត្រូវបានគេបង្ខំអោយប្រើដំបងដើម្បីបំបែកហ្វូងមនុស្ស៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top