តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុនកំពុងពិចារណាលើការអនុម័តនៅចុងឆ្នាំនេះនូវការបញ្ជូនកងកម្លាំងស្វ័យការពារដើម្បីប្រមូលព័ត៌មាននៅមជ្ឈឹមបូព៌ា ក្រោមបេសកកម្មដែលស្នើដោយឯករាជ្យពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។
ប្រភពបានឲ្យដឹងថារដ្ឋាភិបាលនឹងបង្វែរយន្តហោះល្បាត P-3C មួយក្នុងចំណោមយន្តហោះល្បាត ២ គ្រឿងបច្ចុប្បន្នដែលបានប្រតិបត្ដិការនៅឈូងសមុទ្រ Aden នៅឆ្នេរសមុទ្រសូម៉ាលី ដើម្បីជួយបង្ក្រាបសកម្មភាពចោរកម្ម សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មនេះ។
រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណាបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងផងដែរ ព្រោះនាវាពិឃាត Aegis ដែលមានសមត្ថភាពអាចស្ទាក់ចាប់មីស៊ីលផ្លោងកំពុងត្រូវបានប្រើ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង នៅជុំវិញប្រទេសជប៉ុន៕ដោយ ឈូក បូរ៉ា