កាលពីខែកញ្ញាកន្លងទៅ យានអវកាស Chandrayaan-2 Vikram របស់ឥណ្ឌា បានព្យាយាមចុះចតលើឋានព្រះចន្ទ ប៉ុន្តែបែរជាទទួលបរាជ័យយ៉ាងអាម៉ាស់ក្រោយបាត់បង់ការទាក់ទងជាមួយយាន។
/5de5ccab9650d_1575341220_medium.jpg)
ឥឡូវនេះ រូបភាពថតដោយអង្គការណាសា បានបង្ហាញពីកម្ទេចកំទីរបស់យាន និងកន្លែងប៉ះទង្គិចនៅលើឋានព្រះចន្ទ។ យាននេះ ត្រូវបានគេរំពឹងថានឹងចុះចតនៅចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រពីប៉ូលខាងត្បូងរបស់ព្រះចន្ទកាលពីថ្ងៃទី ៧ ខែកញ្ញា ប៉ុន្តែក្រុមការងារ បានបាត់បង់ការទាក់ទងជាមួយយានភ្លាមៗមុនពេលចុះចត។ រូបភាពទាំងនេះ បង្ហាញពីស្នាមអុជខ្មៅចំណុចតូចៗនៃកម្ទេចកម្ទី និងតំបន់ដែលរងកាន់ប៉ះទង្គិច។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការណាសាឲ្យដឹងថា “ដំបូងឡើយបំណែកយាន ត្រូវបានរកឃើញដោយអ្នកសរសេរកម្មវិធីកុំព្យូទ័រជនជាតិឥណ្ឌា Shanmuga Subramanian ដែលស្ថិតនៅចម្ងាយប្រមាណ ៧៥០ម៉ែត្រពីកន្លែងធ្លាក់ និងប៉ះទង្គិចផ្ទាល់។”
/5de5ccad15d9c_1575341220_medium.jpg)
ចំណុចពណ៌បៃតងក្នុងរូបភាព បង្ហាញពីកម្ទេចកំទី និងបំណែករបស់យាន ខណៈពេលដែលចំណុចពណ៌ខៀវ គឺជាការប៉ះទង្គិចនៅលើផ្ទៃនៃព្រះចន្ទ។
/5de5ccac5aeb2_1575341220_medium.jpg)
គួរឲ្យដឹងថា យាន Chandrayaan 2 ត្រូវបានបង្ហោះកាលពីថ្ងៃទី ២២ខែកក្កដាកន្លងនៅកោះ Sriharikota នៃរដ្ឋ Andhra Pradesh ដោយប្រើប្រាស់រុក្កែតមានកម្លាំងខ្លាំងបំផុតរបស់ភ្នាក់ងារអវកាសឥណ្ឌា GSLV Mark III rocket ៕ប្រភព៖Sabay
