ព្រឹត្តិការណ៍

ហ្វូស៊ីលត្រីដ៏កម្រមួយ មានរាងដូចធ្មេញបិសាច នាសម័យបុរេប្រវត្តិ ត្រូវរកឃើញនៅប្រទេសរុស្ស៊ី

ហ្វូស៊ីលអាថ៌កំបាំងនៃត្រីយក្សនាសម័យបុរេប្រវត្តិដែលមានធ្មេញរាងរង្វង់ត្រូវបានគេរកឃើញនៅក្នុងប្រទេសរុស្ស៊ី ហើយអ្នកវិទ្យាសាស្ត្រគិតថា សត្វត្រីប្រភេទនេះអាចជាបុព្វបុរសផុតពូជនៃត្រីឆ្លាមខ្មោចសមុទ្រនាសម័យថ្មីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


សត្វត្រី Helicoprion ប្រភេទត្រីរស់នៅក្នុងសមុទ្រដែលគួរឲ្យខ្លាច ហើយគឺជាបុព្វបុរសផុតពូជនៃត្រីឆ្លាមខ្មោច ឬត្រីឆ្លាមសម័យថ្មីជាមួយនឹងច្រមុះគួរឲ្យចាប់អារម្មណ៍ដោយរស់នៅរាប់លានឆ្នាំមុនសត្វដាយណូស័រទៅទៀត។ ត្រូវបានរកឃើញក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅទីក្រុងវ៉ុលហ្គូដភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយហ្វូស៊ីលចុងក្រោយនៃត្រីឆ្អឹងខ្ចីបង្ហាញពីឃ្លាំងហ្វូស៊ីលនៃធ្មេញឃាតកម្មដោយកាំរស្មី។


យោងតាមសាស្ត្រាចារ្យអាមេរិក Leif Tapanila បាននិយាយថា សត្វត្រី Helicoprion គឺជាសត្វដែលធំជាងគេបំផុតនៅលើផែនដីប្រហែលជាមានអាយុ ២៧០ លានឆ្នាំមុន។ សាស្រ្តាចារ្យ Igor Novikov នៃវិទ្យាស្ថាន Paleontological Institute នៃទីក្រុងមូស្គូបាននិយាយថា ធ្មេញរាងជារង្វង់ គួរឲ្យភ្ញាក់ផ្អើល គឺជាហ្វូស៊ីលអាថ៌កំបាំងបំផុតមួយនៃយុគសម័យ Paleozoic ។


លោកបានបន្តថា ៩៦ ភាគរយនៃប្រភេទសត្វនេះ នៅពេល Helicoprion ត្រូវបានគេគិតថាបានរងគ្រោះដោយសារការផុតពូជដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោកដែលបានធ្វើឲ្យយុគសម័យ Permian ឈានដល់ទីបញ្ចប់ប្រហែល ២៥២ លានឆ្នាំមុន៕ដោយ៖លី ភីលីព

Most Popular

To Top