Kent ៖ឈុតសម្លៀកបំពាក់កូនក្រមុំបុរាណសម្រាប់ជនជាតិរ៉ូម៉ាំងដែលមានអាយុកាល ២០០០ ឆ្នាំរួមទាំងដង្កៀបមួយគូ និងឧបករណ៍សម្អាតត្រចៀកត្រូវបានរកឃើញដោយអ្នកបុរាណវិទូ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកជំនាញបានរកឃើញឈុតសម្លៀកបំពាក់កូនក្រមុំបុរាណនៅបាតទន្លេ ហើយគិតថា ពួកគេប្រហែលជាធ្លាក់ពីកប៉ាល់ដែលមានអាយុកាលជាង២សហស្សវត្សរ៍មកហើយ។ វត្ថុបុរាណត្រូវបានជីកដោយអ្នកបុរាណវិទូនៅជិតDartford រដ្ឋខេនរួមជាមួយឈើមួយដុំដែលគេជឿថា ត្រូវបានប្រើក្នុងការសាងសង់។

ឧបករណ៍សម្អាតត្រចៀករបស់ជនជាតិរ៉ូម៉ាំងដែលមើលទៅដូចជាដើមកប្បាសដែកត្រូវបានគេរកឃើញក្នុងកំឡុងពេលជីកលេណដ្ឋានបង្ហូរទឹកកាលពីដើមឆ្នាំនេះ។ បង្កៀបមួយគូដែលមានអាយុកាល ២០០០ ឆ្នាំផងដែរត្រូវបានគេមើលឃើញច្បាស់ទៅនឹងរាងពងក្រពើសម័យថ្មី។
សាជីវកម្មអភិវឌ្ឍន៍ Ebbsfleet ដែលកំពុងសាងសង់ស្ពាន Springhead Bridge ថ្មីនៅជិតទីក្រុង Dartford បានចាត់តាំងមន្ត្រីជំនាញដើម្បីការពារឈើបុរាណដែលចំណាយពេលជាងមួយឆ្នាំ។លោក ulia Gregory នាយកគម្រោងសម្រាប់ទីក្រុង Ebbsfleet Garden បាននិយាយថា ‘Ebbsfleet Garden City និងតំបន់ជុំវិញមានប្រវត្តិសាស្រ្តគួរឲ្យចាប់អារម្មណ៍។

នៅពេលការងារបន្តរៀបចំឯកសារដែលរកឃើញ វាពិតជាគួរឲ្យស្រឡាញ់ណាស់បានរកឃើញផ្ទះអចិន្រ្តៃយ៍នៅទីនេះក្នុងទីក្រុងGarden នៅពេលណាមួយនាពេលអនាគត។ អ្នកបុរាណវិទូកំពុងពេញម៉ោងត្រូវបានជួលឲ្យធ្វើការនៅកន្លែងនោះ ដោយសារតែការរកឃើញសំខាន់ៗនៅតំបន់នោះរួមមានឆ្អឹងដំរីក៏ត្រូវរកឃើញក្នុងអំឡុងពេលសាងសង់ខ្សែរថភ្លើងល្បឿនលឿនមួយដែរ៕ដោយ៖លី ភីលីព
