ព្រឹត្តិការណ៍

ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប ទទួលប្រាក់ ច្រើនជាងការរំពឹងទុក រយៈពេល៥ឆ្នាំទៀត ពីសមាជិកទាំង ២២ ផ្តល់មូលនិធិដល់ខ្លួន

អេស្ប៉ាញ៖ទីភ្នាក់ងារអវកាសអ៊ឺរ៉ុបរៃអង្គាសប្រាក់បានទឹកប្រាក់ចំនួន១២,៣ ពាន់លានអឺរ៉ូពីប្រទេសដែលជាសមាជិកចំនួន២២ ដើម្បីដោះស្រាយបញ្ហាអវកាសផ្កាយរណប និងផ្តល់មូលនិធិដល់បេសកកម្មនាពេលអនាគតដល់ភពព្រះច័ន្ទ និងភពព្រះអង្គារនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


ការប្រជុំនៅអេស្ប៉ាញតំណាងមកពីប្រទេសទាំងអស់ដែលបង្កើតជា ESA បានយល់ព្រមផ្តល់ថវិកាដល់គម្រោងទាំងអស់ដោយទីភ្នាក់ងារបានស្នើរួមទាំងបេសកម្មទៅភពព្រះចន្ទ។ESA នឹងទទួលបាន ១២,៣ ពាន់លានអឺរ៉ូដើម្បីផ្តល់មូលនិធិដល់គម្រោងនានាដែលរួមមានផ្កាយរណបអង្កេតភពផឺនិចសប្រព័ន្ធប្រមូលកម្ទេចកម្ទី និងការអភិវឌ្ឍយានអវកាស។


យោងតាមទីភ្នាក់ងារអវកាសអង់គ្លេសបានឲ្យដឹងថា ចក្រភពអង់គ្លេសបានប្តេជ្ញាចិត្តផ្តល់វិភាគទានចំនួន ៣៧៤ លានផោនក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំដែលជាការវិនិយោគធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុង ESA ។ ទឹកប្រាក់ ១៤,៤ ពាន់លានអឺរ៉ូ សម្រាប់ខ្ញុំវាពិតជាគួរឲ្យភ្ញាក់ផ្អើល វាគឺច្រើនជាងអ្វីដែលខ្ញុំបានស្នើ។


លោក Jan Woerner អគ្គនាយក ESA បានមានប្រសាសន៍ថា យើងបានអនុវត្តគម្រោងដែលមានមហិច្ឆតា។សមាជិកភាព ESA អនុញ្ញាតឲ្យប្រទេសនេះសហការជាមួយទីភ្នាក់ងារអវកាសពិភពលោកលើគម្រោងនានាដូចជាស្ថានីយអវកាសអន្តរជាតិនិងកម្មវិធី ExoMars ។


លោក Woerner បានបន្ថែមថា ការផ្លាស់ប្តូរអាកាសធាតុគឺជាកត្តាជំរុញដ៏រឹងមាំមួយនៅក្នុងការជំរុញថវិកាដែលធំជាងការរំពឹងទុកសម្រាប់ផ្កាយរណបអង្កេតលើភពផែនដី Copernicus របស់អឺរ៉ុប។ នេះបង្ហាញពីការគាំទ្រទាំងអស់សម្រាប់ការយល់ដឹងអំពីភពផែនដីរបស់យើង ហើយខ្ញុំគិតថា វាល្អពីព្រោះអ្នកជាប់ពន្ធកំពុងស្នើសុំឲ្យរដ្ឋាភិបាលធ្វើអ្វីមួយ ហើយអ្នកអាចធ្វើអ្វីបាន ប្រសិនបើអ្នកដឹងថាត្រូវធ្វើ៕ដោយ៖លី ភីលីព

Most Popular

To Top