ព្រឹត្តិការណ៍

អ្នកវិទ្យាសាស្ត្រ៖ អណ្តើកយក្សនៅកោះGalapagos and Seychelles ទទួលការបណ្តុះបណ្តាល និងហ្វឹកហាត់ពីជំនាញ

ជប៉ុន ៖យោងតាមលទ្ធផលនៃការសិក្សាថ្មីមួយបានឲ្យដឹងថា សត្វអណ្តើកយក្សពីមហាសមុទ្រប៉ាស៊ីហ្វិក និងកោះឥណ្ឌាប្រហែលជាមានភាពឆ្លាតវៃជាងមនុស្សជាតិ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ពីជំនាញនៅទីនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


ទោះបីជាមានកេរ្តិ៍ឈ្មោះជាប្រភេទសត្វដើរយឺតយ៉ាវនៅក្នុងអាណាចក្រសត្វក៏ដោយ ក៏សត្វ អណ្តើក ពីកោះ Galapagos និងកោះ Seychelles បង្ហាញពីជំនាញចងចាំគួរឲ្យកត់សម្គាល់ក្នុងរយៈពេល។ការសង្កេតលើសត្វទាំងនោះបង្ហាញថា ពួកគេមិនត្រឹមតែមានសមត្ថភាពត្រូវបានបង្រៀនអំពីកិច្ចការថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចងចាំការបណ្តុះបណ្តាលរបស់ពួកគេជិតមួយទសវត្សរ៍ក្រោយមកទៀត។


ប្រហែលជា ៩ ឆ្នាំកន្លងមក អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូគីណាវ៉ាប្រទេសជប៉ុនបានបង្រៀនក្រុមអណ្តើកចាប់សត្វមួយក្រុមនៅសួនសត្វវីយែន និងហ្សូរីចដើម្បីខាំចុងដំបងពណ៌ជាក់លាក់មួយជាថ្នូរនឹងអាហារ។ នៅពេលនោះសត្វអណ្តើកត្រូវបានបណ្តុះបណ្តាលឲ្យខាំដំបងត្រឹមត្រូវ ដើម្បីទទួលបានអាហារនៅពេលពួកគេត្រូវបានបង្ហាញជាមួយជម្រើសពណ៌ពីរផ្សេងគ្នា។


បន្ទាប់ពីជិតមួយទសវត្សរ៍ក្រុមនេះបានវិលត្រឡប់ទៅកន្លែងព័ទ្ធជុំវិញវិញ ដែលមានអណ្តើកចំនួន៣ក្បាល ហើយបានរកឃើញថា ពួកគេអាចរំលឹកឡើងវិញនូវជំនាញរបស់ពួកគេតាំងពីមួយទសវត្សរ៍មុន៕ដោយ៖លី ភីលីព

Most Popular

To Top