ព្រឹត្តិការណ៍

សហស្ថាបនិក Google លាឈប់ពីតំណែងជានាយកប្រតិបត្តិ Alphabet

សេនហ្វ្រេនស៊ីស្កូ៖សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និង Sergey Brin បានលាឈប់ពីតួនាទីរបស់ខ្លួនជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនមេដែលមានឈ្មោះ Alphabet យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google នឹងស្ថិតនៅក្នុងតួនាទីរបស់លោកហើយក៏ក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនAlphabet ផងដែរ។ លោក Page ធ្លាប់បម្រើការជានាយកប្រតិបត្តិនៃAlphabet ហើយលោក Brin ក៏ធ្លាប់ជាប្រធានក្រុមហ៊ុន Alphabet នឹងនៅតែស្ថិតក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដដែល។


Pichai បានដឹកនាំក្រុមហ៊ុន Google អស់រយៈពេលជាង៤ឆ្នាំមកហើយ ចំណែកលោក Brin និងលោក Page បានអវត្តមានពីព្រឹត្តិការណ៍របស់ក្រុមហ៊ុននៅក្នុងប៉ុន្មានខែថ្មីៗនេះ។ Brin និង Page បានប្រកាសព័ត៌មាននេះនៅក្នុងការសរសេរប្លក់របស់ Google ដោយនិយាយថា ក្រុមហ៊ុនបានវិវត្តនិងរីកចម្រើននៅក្នុងរយៈពេល២ទស្សវត្សចាប់តាំងពីការបង្កើតឡើង។


ពួកគេបានបន្តថា នៅថ្ងៃនេះក្នុងឆ្នាំ ២០១៩ ប្រសិនបើក្រុមហ៊ុននេះជាមនុស្សម្នាក់នោះវានឹងក្លាយជាយុវជនពេញវ័យដែលមានអាយុ ២១ ឆ្នាំហើយវាដល់ពេលដែលត្រូវចាកចេញពីដំបូលផ្ទះ។ Page និង Brin បានចាប់ផ្តើមស្វែងរកយក្សនៅឆ្នាំ ១៩៩៨ នៅ Silicon Valley ។


ស្ថាបនិកទាំង២បានសន្យាថា ពួកគេនឹងមានផែនការចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុននានា និងបានកោតសរសើរលោក Pichai ចំពោះការដឹកនាំរបស់ក្រុមហ៊ុន៕ដោយ៖លី ភីលីព

Most Popular

To Top