ប៉េកាំង:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូនេះ បានឲ្យដឹងថាប្រទេសចិន បានព្រមានអាមេរិកថាប្រសិនបើខ្លួននៅតែបន្តអនុវត្តន៍ ស្តង់ដារទ្វេដងទៅលើប្រតិបត្តិការ ប្រឆាំងនឹងអំពើភេរវកម្ម ឬ សូម្បីតែព្យាយាមរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃទៀតនោះ អាមេរិកនឹងបញ្ចប់ទៅត្រឹមតែជាការ លេបផ្លែឈើដ៏ល្វីងមួយដូច្នេះដែរ។

អ្នកនាំពាក្យរបស់ក្រសួងការបរទសចិន លោក Hua Chunying ដែលបានថ្លែងទៅកាន់សន្នសិតកាសែតមួយថា ហាក់ដូចជាមិនយូរប៉ុន្មានទេ គិតចាប់តាំងតែពីហេតុការណ៍ នាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០០១ មកហើយអាមេរិកមិនគួរឆាប់ភ្លេច ភាពឈឺចាប់នេះនោះសោះ។
គួរឲ្យដឹងដែរថាសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ទើបតែបានអនុម័តនូវអ្វី ដែលគេហៅថាច្បាប់ គោលនយោបាយសិទ្ធិមនុស្ស Uyghur ឆ្នាំ២០១៩។តំណាងសហរដ្ឋអាមេរិកលោក Chris Smith បានហៅកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្ម និងការលុបបំបាត់ចោលរបស់រដ្ឋាភិបាលចិន នៅក្នុងតំបន់ស៊ីនជាំងថាជាកំហឹងចំពោះមនសិការ នៃសមូហភាពរបស់ពិភពលោក។

លោក Hua បាននិយាយថាបញ្ហា ដែលទាក់ទងនឹងខេត្តស៊ីនជាំង មិនមានអ្វីទាក់ទងទៅនឹងសិទ្ធិមនុស្ស នៃជនជាតិភាគតិចឬសាសនានោះទេប៉ុន្តែវាគួរតែពាក់ព័ន្ធ ទៅនឹងអ្វីដែលជាការប្រយុទ្ធប្រឆាំង នឹងការបំបែកខ្លួននិងអំពើភេរវកម្ម ហិង្សាទៅវិញនោះទេ៕
ប្រែសម្រួល:ស៊ុនលី
