តូក្យូ៖ក្រុមហ៊ុន Dentsu Inc បាននិយាយថា ខ្លួនបានទទួលការព្រមានជាថ្មីម្តងទៀត ពីអាជ្ញាធរការងារអំពីការអនុវត្ត ការងារថែមម៉ោងខុសច្បាប់របស់ខ្លួន លើនិយោជិកយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការិយាល័យស្តង់ដារការងារក្នុងតំបន់មួយ នៅទីក្រុងតូក្យូបានផ្តល់អនុសាសន៍ ឲ្យកែតម្រូវស្ថានភាពនៅក្នុងខែកញ្ញា ។ ២ឆ្នាំបន្ទាប់ពីត្រូវបានផ្តន្ទាទោស ចំពោះការអនុវត្តការងាររយៈពេលវែងរបស់ខ្លួន បានឈានដល់ការធ្វើអត្តឃាត របស់និយោជិកក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ត្រូវបានគេរកឃើញថា បានរំលោភច្បាប់ការងារ ក្នុងឆ្នាំ ២០១៨ ដោយខកខានមិនបានធ្វើការបន្ថែមម៉ោង របស់និយោជិកមួយចំនួន។
Dentsu បាននិយាយថា វាបានដោះស្រាយយ៉ាងឆាប់រហ័ស នូវបញ្ហាដែលពាក់ព័ន្ធ។ ផ្នែកទំនាក់ទំនងសាធារណៈបាននិយាយថា យើងនឹងបន្តធ្វើកំណែទម្រង់ បរិស្ថានការងាររបស់យើង។ Dentsu ត្រូវបានផ្តល់អនុសាសន៍ម្តងហើយម្តងទៀត ដោយអាជ្ញាធរការងារចាប់តាំងពីឆ្នាំ ២០១០ ដើម្បីកែតម្រូវការអនុវត្តការងារ បន្ថែមម៉ោងរបស់ខ្លួន។
កាលពីខែតុលាឆ្នាំ ២០១៧ តុលាការបានបញ្ជាឲ្យភ្នាក់ងារផ្សាយពាណិជ្ជកម្ម បង់ប្រាក់ពិន័យចំនួន ៥០០.០០០ យ៉េន បន្ទាប់ពីអាជ្ញាធរការងារ បានធ្វើការសន្និដ្ឋានកាលពីឆ្នាំមុនថា លោកស្រី Matsuri Takahashi អាយុ ២៤ ឆ្នាំជាបុគ្គលិកស្រីថ្មីរបស់ក្រុមហ៊ុន បានធ្វើអត្តឃាតខ្លួនឯងក្នុងឆ្នាំ ២០១៥ ដោយសារការងារហួសម៉ោង៕ដោយ៖លី ភីលីព