បរទេស: Uber បានចេញផ្សាយរបាយការណ៍ មួយស្តីអំពីសុវត្ថិភាពកាលពី ថ្ងៃព្រហស្បតិ៍ដោយបានបង្ហាញក្នុងចំណោម ព័ត៌មានលំអិតផ្សេងទៀតថា ខ្លួនបានទទួលរបាយការណ៍ ចំនួន ៥៩៨១ ករណីនៃការរំលោភបំពាន ផ្លូវភេទគិតរាប់ នៅក្នុងឆ្នាំ ២០១៧ និង ២០១៨ កន្លងមក។
CNNចេញផ្សាយនៅថ្ងៃសុក្រ ទី៦ខែធ្នូនេះ បានឲ្យដឹងថារបាយការណ៍ដែលបានកើត ឡើងជាងមួយឆ្នាំបន្ទាប់ ពីការស៊ើបអង្កេត និងតាមដានរបស់ CNN ទៅលើហេតុការណ៍ ការរំលោភបំពាន ផ្លូវភេទទាំងឡាយនៅលើ សេវាកម្មកក់រថយន្តអនឡាញដ៏ធំមួយនេះ ហើយក្នុងនោះករណីខ្លះក៏បានធ្វើឲ្យមាន អ្នកបាត់បង់ជិវិតចំនួន សរុប១៩ នាក់ផងដែរដែលបង្កឡើង ដោយការរំលោភបំពាន លើរាងកាយក្នុងកំឡុងឆ្នាំ ២០១៧ និង ២០១៨ដូចគ្នានេះ។
របាយការណ៍ ដដែលបាន បង្ហាញទៀតថា ប្រហែលជា៩២ភាគរយនៃជនរងគ្រោះ ដោយសារការ រំលោភសេពសន្ថវៈគឺជាអតិថិជនដែលប្រើប្រាស់សេវាកម្ម ហើយប្រហែល៧ ភាគរយនៃជនរងគ្រោះ គឺជាអ្នកបើកបរក្នុងនោះស្ត្រីមាន ៨៩ភាគរយ នៃជនរងគ្រោះជាមួយបុរស មានប្រហែល ៨ភាគរយ៕
ប្រែសម្រួល:ស៊ុនលី