អ្នកទេសចរជនជាតិ អាល្លឺម៉ង់ម្នាក់ ត្រូវបានសម្លាប់ និងស្ត្រីជនជាតិ អាហ្សង់ទីនម្នាក់ទៀត រងរបួស ក្រោយផ្ទុះមីនតោន នៅភាគខាងកើតរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារកន្លងទៅ។
/5de8c8ec54d17_1575536820_medium.jpg)
យោងតាមប៉ូលិសក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅជិតទីក្រុង Hsipaw ដែលជាតំបន់ល្បីល្បាញ សម្រាប់ការឡើងភ្នំ។ បុរសជាជនរងគ្រោះដែលបានស្លាប់ ត្រូវបានគេស្គាល់ថាមានអាយុ ៤០ឆ្នាំ ជនជាតិអាល្លឺម៉ង់។ គ្រាប់មីន បានផ្ទុះឡើងកាលពីរសៀលថ្ងៃអង្គារនៅកន្លែងដែលទេសចរមិនត្រូវបាន អនុញ្ញាតឲ្យចូលនោះទេ។ ចំណែកឯស្ត្រីជនជាតិអាហ្សង់ទីនវ័យ ៣៩ឆ្នាំ បានរងរបួសស្រាល និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
/5de8c8ecd1a5c_1575536820_medium.jpg)
គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៦កន្លងទៅ ជនបរទេសពីរនាក់ ផ្សេងទៀត ក៏ធ្លាប់បានរងរបួសដោយសារការផ្ទុះគ្រាប់មីន នៅជិតទីក្រុង Kyaukme ផងដែរ ប៉ុន្តែសំណាងល្អមិនមានអ្នករងគ្រោះដល់ថ្នាក់បាត់បង់ជីវិត៕
/5de8c8ec9dd6b_1575536820_medium.jpg)
/5de8c8ed2796c_1575536820_medium.jpg)
ប្រភព៖ news.sabay.com.kh
