ផ្លរីដា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ ព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ថា ខ្មាន់កាំភ្លើងដែលជានិស្សិត ជនជាតិអារ៉ាប៊ី សាអូឌីត ដែលបានវាយប្រហារ មកលើមូលដ្ឋាន ទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រនោះ បានចាក់វីដេនៃការបាញ់ប្រហារ ដ៏ធំនៅឯអាហារពេលល្ងាច ។ នេះបើយោងតាម មន្ត្រីអាមេរិក មួយរូបបាន ឲ្យដឹងដូច្នេះ ។
លោក Mohammed Saeed Alshamrani ដែលកំពុងហ្វឹកហាត់ នៅឯមូលដ្ឋាន Pensacola បានសម្លាប់មនុស្ស៣ នាក់មុនពេលត្រូវ គេបាញ់សម្លាប់ ។
មន្រ្តីអនាមិកម្នាក់បាននិយាយដោយ សង្ខេបអំពីការស៊ើបអង្កេតនេះថា គាត់បានចាក់វីដេអូទៅកាន់ អ្នកដទៃទៀតកាលពី ដើមសប្តាហ៍នេះ ។
តាមសេចក្តីរាយការណ៍ មាននិស្សិតអារ៉ាប៊ីសា អ៊ូឌីត ជាច្រើននាក់ត្រូវបានឃុំខ្លួនដើម្បីធ្វើការសាកសួរ ។
អាជ្ញាធរមិនបានចោទប្រកាន់ថា ពួកគេបានចូលរួមនៅក្នុង ការវាយប្រហារដែលបាន កើតឡើងនៅជាន់ពីរជាន់ នៅក្នុងថ្នាក់រៀនមួយនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


