វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចបាត់បង់អ្វីៗទាំងអស់ប្រសិនបើលោកធ្វើអំពើអរិភាពផ្ញើការព្រមានយ៉ាងច្បាស់ទៅនឹងរបបនេះឱ្យចៀសវាងពីការបង្កហេតុដូចជាការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារធ្វីតនេះថា ប្រទេសទាំងពីរបានផ្លាស់ប្តូរវោហារស័ព្ទយ៉ាងក្តៅគគុកជុំវិញការចរចា ដែលជាប់គាំងរបស់ភាគីទាំងពីរ ស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

កាលពីព្រឹកថ្ងៃអាទិត្យប្រទេសកូរ៉េខាងជើងបានលើកឡើងថាខ្លួនបានធ្វើការសាកល្បងដ៏សំខាន់មួយ ដែលមិនអាចពន្យល់បាននៅឯកន្លែងបាញ់បង្ហោះផ្កាយរណបដុងឆាងរី របស់ខ្លួនដែលជំរុញឱ្យមានការរំពឹងទុកនៃការរៀបចំសម្រាប់ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាថ្មី៕ ដោយ ឈូក បូរ៉ា
