ព្រឹត្តិការណ៍

លោក ឌូទ័រតេ ប្តេជ្ញាមិនបន្ត សិទ្ធិអាជីវកម្មសារព័ត៌មាន ABS-CBN ដែលមាន អាយុ៦៥ឆ្នាំ នៅហ្វីលីពីន

QUEZON CITY៖ ព្រឹទ្ធសភាជិក ដែលត្រូវបានឃុំឃាំង គឺលោកស្រី Leila de Lima នៅថ្ងៃសៅរ៍ បានធ្វើការថ្កោលទោសចំពោះចំណាត់ការ របស់លោកប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ដើម្បីរារាំងការបន្តសិទ្ធិដំណើរការ របស់ប្រព័ន្ធផ្សព្វផ្សាយ ដ៏ធំគឺ ABS-CBN ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា“ ការបិទប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ដើម្បីសងសឹកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយ គឺមិនមានកន្លែងនៅក្នុងសង្គមសេរី ប្រជាធិបតេយ្យនិងយុត្តិធម៌ទេ” ។

ច្បាស់ណាស់ ការវាយប្រហាររបស់ ប្រធានាធិបតីទៅលើសារព័ត៌មាន Rappler និង Inquirer ហើយថ្មីៗនេះការគំរាមជាថ្មីរបស់លោកពីការរារាំង សិទ្ធិអាជីវកម្មរបស់ ABS-CBN គឺជាផ្នែកមួយនៃការបង្ក្រាប ដោយឥតលាក់លៀម របស់របបលោក ការឃោសនាកាន់តែ ទូលំទូលាយ និងព័ត៌មានមិនត្រឹមត្រូវ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំប្រឆាំងនិងអង្គការ ដែលរិះគន់និងជំទាស់ នឹងប្រព័ន្ធផ្សព្វផ្សាយ និងគោលនយោបាយកោង និងឃោរឃៅរបស់លោក។

សិទ្ធិអាជីវកម្មរបស់ ABS-CBN នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ បន្ទាប់ពីនោះ គឺសេវាកម្មផ្សាយរបស់ខ្លួន នឹងបញ្ឈប់ប្រតិបត្តិការ។

កាលពីដើមសប្តាហ៍នេះលោក ឌូទ័រតេ បាននិយាយថា លោកបានប្តេជ្ញាចិត្តមិនផ្តល់ការបន្តសិទ្ធិ អាជីវកម្មរយៈពេល ២៥ ឆ្នាំរបស់ ABS-CBN ទៀតនោះទេ។

លោក ឌូទ័រតេ បានរិះគន់ ABS-CBN ម្តងហើយម្តងទៀតចំពោះ ការមិនបម្រើការ ឲ្យ គាត់។ ប៉ុន្តែការពិតគឺថា ABS-CBN មានសេវាសាធារណៈរយៈពេល ៦៥ ឆ្នាំដល់ប្រជាជនហ្វីលីពីនរួមទាំង ប្រយុទ្ធជាមួយជនផ្តាច់ការ៕

Most Popular

To Top