TheHistory.com: ការវាយប្រហារតាមអាកាស ដោយជប៉ុនរយៈពេលមួយសប្តាហ៍លើហុងកុង ដែលជាអាណានិគមចក្រភពអង់គ្លេស ត្រូវបានតាមដានបន្តនាថ្ងៃទី១៧ ខែធ្នូឆ្នាំ១៩៤១ តាមរយៈដំណើរទស្សនកិច្ចរបស់បេសកជនជប៉ុន និងជំនួបគ្នាជាមួយលោក Mark Young ដែលជាអភិបាលក្រុងហុងកុង ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអង់គ្លេស។
នាថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុនបានចាប់ផ្តើម ធ្វើការវាយលុយចូលទៅដល់តំបន់សំខាន់ៗ ជាច្រើននៅក្នុងទីក្រុងហុងកុងយ៉ាងឆាប់រហ័ស ដោយសកម្មភាពនោះបាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេសនិងចិនដែលរស់នៅទីនោះ ហើយទីបំផុតចក្រភពអង់គ្លេសបានចុះចាញ់ ពីការវាយប្រហារដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុននៅចំថ្ងៃបុណ្យណូអែល។

ទឹកដីហុងកុងដែលមានប្រជាជនរស់នៅ ប្រមាណជា១៦៣៩០០០នាក់ កាលពីឆ្នាំនោះគឺជាទឹកដីដ៏សំបូរបែប ទៅដោយវិស័យពាណិជ្ជកម្មនិងកសិកម្ម ត្រូវបានស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពជប៉ុន អស់រយៈពេល៣ឆ្នាំនិង៨ខែ ហើយចុងក្រោយជប៉ុនត្រូវបានដកចេញពី អស់ពីទីក្រុងនាក្នុងពេល ដែលជប៉ុនទាំងមូលត្រូវបានប្រកាសចុះចាញ់សង្គ្រាម នៅចុងសង្គ្រាមលោកលើកទី២៕
ប្រែសម្រួល:ស៊ុនលី

