អាមេរិក៖ យោងតាមអ្នកវិភាគ ស្សាហកម្មម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនApple នឹងបង្ហាញ iPad និង Macbook Pro ដែលស្តើងជាងគេបំផុតនៅឆ្នាំ ២០២០ ជាមួយនឹងអេក្រង់ប្រភេទ MiniLED ដោយមានភីកសែលតូច ដើម្បីធ្វើឲ្យអេក្រង់តូចជាងមុនទៅទៀត បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
របាយការណ៍បង្ហាញថា វាហាក់ដូចជាសំពីងសំពោងពេក សម្រាប់អ្នកខ្លះដែលមានកម្រាស់ ០,២៩ អ៊ីញ (iPad ១០,២ អ៊ីញ) ហើយការកាត់បន្ថយ ស៊ុមរាងស្ដើងរបស់វា គឺកំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២០ ។
ការព្យាករណ៍នេះបានមកពីអ្នកវិភាគ Apple ជឿទុកចិត្តលើលោក Ming-Chi Kuo នៅសប្តាហ៍នេះបន្ទាប់ពីលោកបានអះអាងថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញនូវ ផលិតផលទំនើបថ្មីចំនួន៦។ MacRumours រាយការណ៍ថា ចន្លោះពី ៤ ទៅ ៦ គ្រឿងដែលមានអេក្រង់តូច LED ថ្មីត្រូវបានគេគ្រោងនឹងធ្វើនៅ ៣ ឆ្នាំខាងមុខ។
បច្ចុប្បន្នឧបករណ៍របស់ក្រុមហ៊ុន Apple ប្រើប្រាស់អេក្រង់ប្រភេទ OLED ដែលពេញនិយមប៉ុន្តែការផ្តល់យោបល់ថា ការរចនាទំនងជាត្រូវបាន ជំនួសដោយអំពូល LED ខ្នាតតូចមានថាមពលស្រាលជាងមុន និងមានថាមពលកាន់តែខ្លាំងឡើង ៗ ។
លោក Kuo ព្យាករណ៍ថា ការចេញលក់នៅឆ្នាំក្រោយ នឹងឃើញ iPad Pro និង MacBook Pro ទំហំ ១៦ អ៊ីញជាមួយនឹងអេក្រង់ ដែលបានធ្វើបច្ចុប្បន្នភាព។ លោក Kuo បានបន្តថា ឧបករណ៍ទាំងនេះក៏ទំនងជាមានដំណើរការថ្មីផងដែរ៕ ដោយ៖លី ភីលីព