ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីដ៏ស្រស់ស្អាត់ និងក្មេងបំផុតលើលោកនាង Sanna Marin

បរទេស: BBC ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថាលោកស្រី Sanna Marin ក្នុងវ័យទើបតែ៣៤ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ពិភពលោក ក្នុងនាមជាប្រមុខរដ្ឋាភិបាលចម្រុះ ដឹកនាំដោយស្ត្រីនៅប្រទេសហ្វាំងឡង់។

អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ ត្រូវបានជ្រើសរើសដោយគណបក្សប្រជាធិបតេយ្យសង្គម ដើម្បីទទួលបន្ទុកបន្ទាប់ពីនាយករដ្ឋមន្ត្រី Antti Rinne ដែលបានធ្វើការប្រកាសលាឈប់ទៅហើយនោះ ហើយតាមផែនការត្រូវបានគេជឿជាក់ថា ការស្បថសច្ចាចូលកាន់តែតំណែងនឹងប្រព្រឹត្ត ទៅនៅសប្តាហ៍នេះ។

លោកស្រីនាយករដ្ឋមន្ត្រីដ៏ស្រស់ស្អាតរូបនេះ នឹងដឹកនាំសម្ព័ន្ធភាពកណ្តាលឆ្វេងនិយម នៃក្រុមគណបក្សចំនួន ៥ ដែលដឹកនាំដោយស្ត្រីនៅក្រោយពេលដែលលោក Rinne ដែលបានសម្រេចចិត្តលាឈប់ពីតំណែង បន្ទាប់ពីបាត់បង់ទំនុកចិត្ត ពីសមាជិកសម្ព័ន្ធមួយលើការដោះស្រាយកូដកម្មតាមប្រៃសណីយ៍នាពេលថ្មីៗនេះ។

នេះមានន័យថានៅពេលចូលកាន់តំណែងនោះ លោកស្រីនឹងក្លាយជានាយករដ្ឋមន្រ្តី ដែលក្មេងជាងគេនៅលើពិភពលោកនាំមុខ នាយករដ្ឋមន្រ្តីញូវសឺឡេនឡង់លោក Jacinda Ardern មានអាយុ ៣៩ ឆ្នាំរីឯនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Oleksiy Honcharuk មាន អាយុ ៣៥ ឆ្នាំ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top