បរទេស៖កងកម្លាំងរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចូលទៅក្នុងទីក្រុងរ៉ាក្វា ជាអតីតទីតាំងឈរជើង របស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក សម្រេចចិត្តដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី ភាគខាងជើង។
លោក Vladimir Varnavsky ជាមន្ត្រីក្រសួងការពារជាតិ មួយរូប ត្រូវបានទីភ្នាក់ងារ សារព័ត៌មាន RIA ដកស្រង់សម្តីថា កងទ័ពរុស្ស៊ីនៅក្នុងទីក្រុងរ៉ាក្វា កំពុងតែផ្តល់ជំនួយមនុស្សធម៌ ចំណែកវេជ្ជបណ្ឌិតយោធា កំពុងតែផ្តល់ តំហែទាំងផ្នែក សុខាភិបាល ឲ្យដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។
គួរបញ្ជាក់ថា ទីក្រុងរ៉ាក្វា គឺត្រូវបានវាយដណ្ដើម កាន់កាប់ កាលពីពីរឆ្នាំមុន ដោយកងទ័ពអាមេរិក និងសម្ពន្ធមិត្តស៊ីរី ដឹកនាំដោយពួកឃឺដ នៅក្នុងជ័យជំនះដ៏ធំបំផុតនៃយុទ្ធនាការរបស់ ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងក្រុម រដ្ឋឥស្លាមជ្រុលនិយម នៅក្នុងប្រទេសស៊ីរី៕ ប្រែសម្រួល៖ប៉ាង កុង