ព្រឹត្តិការណ៍

សិង្ហបុរីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឲ្យកងទ័ព អាកាសធ្វើការហ្វឹកហាត់ នៅកោះហ្គាម

បរទេស៖កងទ័ពអាកាសរបស់ ប្រទេសសិង្ហបុរី នឹងបង្កើត កម្មវិធីហ្វឹកហាត់ ពីឡុតយន្តហោះចម្បាំងមួយ នៅលើកោះហ្គាម របស់សហរដ្ឋអាមេរិក នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

អនុស្សរណៈយោគយល់គ្នានោះ ត្រូវបានចុះហត្ថលេខា ដោយលោកបណ្ឌិត Ng Eng Hen របស់ក្រសួងការពារជាតិសិង្ហបុរី និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper នៅក្នុងកម្មវិធីមួយក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វូញ៉ា។

គួរបញ្ជាក់ថា កងទ័ពអាកាសរបស់ សាធារណៈសិង្ហបុរី ជាចម្បងគឺ ប្រើប្រាស់យន្តហោះចម្បាំង F-15 និងយន្តហោះចម្បាំង F-16 ហើយកិច្ចព្រមព្រៀងគ្នា ថ្មីនេះ នឹងធានាបានថា វាគឺជាវត្តមានហ្វឹកហាត់អចិន្ត្រៃយ៍ មួយ នៅមូលដ្ឋានទ័ព អាកាស Andersen លើកោះហ្គាម៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top