ព្រឹត្តិការណ៍

អាមេរិកនាំគ្នាផ្អើលដោយសារ បណ្តាញសង្គមថា មានករណីចាប់ស្រីទៅរំលោភ និងវះយករាង្គកាយលក់

បរទេស: CNN ចេញផ្សាយកាលពីសប្តាហ៍មុននេះ បានចុះផ្សាយដ៏គួរឲ្យចាប់អារម្មណ៍មួយថា បច្ចុប្បន្នកំពុងមានពាក្យចចាមអារាមដ៏គួរឱ្យភ័យខ្លាចមួយ ដែលដំបូងឡើងត្រូវបានបង្កើតឡើង នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក ដែលវាកំពុងបានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា មានករណីបុរសបើកបររថយន្តដឹកទំនិញពណ៍សកំពុងចាប់ជំរិតស្ត្រី នៅទូទាំងប្រទេសអាមេរិកទៅរំលោភផ្លូវភេទ និងកាត់យកផ្នែកខ្លះនៃរាង្គកាយរបស់ពួកគេ ទៅលក់ទៀតផង។

ទោះបីជាយ៉ាងណាក្តីខណៈពេលដែលមិនមានភស្តុតាង ដើម្បីបង្ហាញថារឿងនេះថា ជារឿងពិតមែននោះនិងមិនទាន់មាន សកម្មភាពសម្របសម្រួលថ្នាក់ជាតិណាមួយ ដើម្បីធ្វើការបញ្ជាក់នោះ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ មានគណនេយ្យមួយចំនួនបានបង្កើតព័ត៌មានបន្ថែម ហើយវាបានបណ្តាលឱ្យអភិបាលក្រុងធំមួយរបស់អាមេរិក ចេញការព្រមានដោយផ្អែក ទៅលើការអះអាងទាំងនោះទៅវិញ។

គួរឲ្យកត់សំគាល់នោះគឺការភ័យស្លន់ស្លោ ដែលបានបង្កើតដោយប្រព័ន្ធអ៊ីនធ័រណេតចុងក្រោយនេះ គឺបានបង្ហាញគ្រប់គ្នា បានមើលឃើញពីរបៀបដែលការបង្ហោះតាមហ្វេសប៊ុក អាចក្លាយទៅជាមេរោគនិងអាចបង្កភាពវង្វេងស្មារតី និងធ្វើឱ្យមនុស្សជឿតាមរយៈតែការក្រឡេកមើលអ្វីមួយ ដូចជាករណីរថយន្តដឹកទំនិញពណ៍សនេះជាដើម តែវាបានក្លាយទៅជាការសង្ស័យ និងព្រួយបារម្ភព្រមទាំងបានផ្សារភ្ជាប់ ទៅនឹងឡានដឹកទំនិញពណ៍ស នៅទូទាំងប្រទេសទៅវិញ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top