បរទេស៖កងកម្លាំងទ័ពសហរដ្ឋអាមេរិកនិងកងកម្លាំងជប៉ុន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមចូលរួមធ្វើសហសមយុទ្ធយោធាមួយ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
សមយុទ្ធយោធាប្រចាំឆ្នាំ យ៉ាម៉ាសាគូរ៉ា ដែលចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៨២នេះ មានទ័ពចូលរួមចំនួន៦.៦០០នាក់ ហើយនៅក្នុងឆ្នាំនេះ វាកំពុងតែត្រូវបានធ្វើឡើង ត្រឹមតែក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនទើបធ្វើតេស្តដ៏សំខាន់មួយ នៅស្ថានីយបាញ់បង្ហោះផ្កាយរណប Sohae។

យោងតាមសេចក្តីរាយការណ៍ សមយុទ្ធនេះ នឹងរួមបញ្ចូលទាំងសេណារីយូ ដែលប្រទេសជប៉ុន ត្រូវវាយប្រហារដោយមីស៊ីលផ្លោង និងស្ថិតនៅក្រោមការវាយប្រហារដោយទ័ពព្រៃ ហើយកងទ័ពទាំងពីរ ក៏នឹងធ្វើការហាត់សមឆ្លើយតបវិញ ចំពោះការវាយប្រហារតាមអ៊ីនធឺណេត ដែលវាយលុកលើទីបញ្ជាការ៕ ប្រែសម្រួល៖ប៉ាង កុង
