ន័រវែស៖បុរាណវិទូបាននិយាយថា ពួកគេបានរ៉ាដាមើលភូមិសាស្ត្រ៏ឃើញគ្រោងឆ្អឹងមួយដែលត្រូវបានគេគិតថា ជាកប៉ាល់ Viking ដែលមានអាយុកាល ១០០០ ឆ្នាំត្រូវបានគេរកឃើញថា បានកប់នៅក្រោមដីជាកន្លែងបញ្ចុះសពបុរាណនៅប្រទេសន័រវេសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

វាត្រូវបានគេរកឃើញដោយប្រើរ៉ាដាភូមិសាស្ត្រជាជាងការជីកចូលទៅក្នុងដីហើយរកឃើញនៅក្បែរព្រះវិហារមួយនៅលើកោះEdoeyaមានចម្ងាយ ៧០ ម៉ាយល៍ខាងលិចនៃត្រុនធីម។ កប៉ាល់នេះត្រូវបានគេគិតថា មានប្រវែងប្រហែល ៥៦ ហ្វីត និងបណ្តោយ ៤៣ ហ្វីត ហើយផ្នែកខ្លះនៃផ្នែកខាងមុខនិងផ្នែកខាងក្រោយត្រូវបានបំផ្លាញ។

វាត្រូវបានគេរកឃើញជាលើកដំបូងនៅខែកញ្ញាឆ្នាំ ២០១៩ ហើយអ្នកបុរាណវិទ្យានិយាយថា មិនមានផែនការបច្ចុប្បន្នដើម្បីជីកវាចេញពីដីទេ។ យោងតាមលោក Knut Paasche ប្រធានអភិឌ្ឍបុរាណវិទ្យាឌីជីថលនៅ NIKU និងជាអ្នកជំនាញលើនាវា Viking បានឲ្យដឹងថា កប៉ាល់នេះគឺជាការរកឃើញដែលមិនធម្មតា និងគួរឲ្យរំភើប។

យើងគ្រាន់តែដឹងអំពីការបញ្ចុះសពនាវា Viking ដែលបានអភិរក្សយ៉ាងល្អចំនួន៣នៅក្នុងប្រទេសន័រវែសហើយទាំងនេះត្រូវបានគេជីកតាំងពីយូរមកហើយ។ កប៉ាល់ថ្មីនេះពិតជាមានសារសំខាន់ជាប្រវត្តិសាស្ត្រ ហើយវានឹងបន្ថែមចំណេះដឹងដល់យើង ព្រោះវាអាចត្រូវបានស៊ើបអង្កេតដោយមធ្យោបាយបុរាណវិទ្យា៕ដោយ៖លី ភីលីព

