បរទេស៖ របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកមួយ បានបង្ហាញថា ប្រទេសអាល្លឺម៉ង់ នាពេលបច្ចុប្បន្ននេះ កំពុងតែបង្ហាញការស្ទាក់ស្ទើរ ក្នុងការអនុម័តយល់ព្រមទិញយកប្រព័ន្ធការពារមីស៊ីល ដែលអភិវឌ្ឍផលិតឡើង ដោយក្រុមហ៊ុន Lockheed Martin និង MBDA Deutschland។
សំណើរួមគ្នាមួយដែលធ្វើឡើង ដោយក្រុមហ៊ុនកុងត្រាការពារជាតិ សម្រាប់ប្រព័ន្ធការពារមីស៊ីលលំដាប់ខ្ពស់ ឈ្មោះ TLVS ត្រូវបានដាក់នៅក្នុងខែមិថុនា សម្រាប់ជាលើកទីពីរ ប៉ុន្តែផ្នែកមិនច្បាស់លាស់នៃការវាយតម្លៃរាល់ពីរឆ្នាំម្តង បានបង្ហាញថា ក្រសួងការពារជាតិអាល្លឺម៉ង់ មិនបានបញ្ជាក់ឲ្យច្បាស់ពីការកក់ទុក ស្តីពីសំណើនេះ។
គួរបញ្ជាក់ថា សំណើនោះ ស្នើឲ្យមាវិធីសាស្ត្រចំនួន៤ដំណាក់កាល ដែលរួមបញ្ចូលទាំងដំណាក់កាលអភិវឌ្ឍន៍ ដំណាក់កាលដាក់បញ្ចូលគ្នា ដំណើរកាលតេស្តសាកល្បង និងដំណាក់កាលបញ្ជូនឲ្យនូវប្រព័ន្ធពហុបេសកកម្មនោះ ដែលផ្តល់ឲ្យនូវសមត្ថភាព និងភាពសកម្មប្រសើរឡើង លើសកម្មវិធី MEADS ដែលកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ននេះ៕ ប្រែសម្រួល៖ប៉ាង កុង