ព្រឹត្តិការណ៍

សភាអាមេរិក អនុម័តថវិកា ៧៣៨ ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ ឆ្នាំ២០២០ កើន៣ភាគរយ ពីឆ្នាំ២០១៩

វ៉ាស៊ីនតោន៖ គណៈកម្មាធិសេវាប្រដាប់អាវុធនៃព្រឹទ្ធសភា និងសមាជិកសភា សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃច័ន្ទ (ពេលវេលានៅអាមេរិក) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយលើវិស័យការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ក្នុងចំនួនទឹកប្រាក់សរុបចំនួន ៧៣៨ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិសារពើពន្ធឆ្នាំ ២០២០ បំពេញកាតព្វកិច្ចរដ្ឋធម្មនុញ្ញសំខាន់បំផុតមួយរបស់សភា គឺផ្តល់ការការពាររួម។ កិច្ចព្រមព្រៀងទ្វេភាគីនេះ ដាក់កងទ័ព និងសន្តិសុខរបស់អាមេរិកជាអាទិភាព ដោយបន្តកសាងកងទ័ព ការដាក់ទីតាំងកម្លាំងប្រដាប់អាវុធដើម្បីឆ្លើយតបទៅនឹងរលកនៃការគំរាមកំហែងបន្ទាប់ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រការពារជាតិ” ។

ថវិកាការពារថ្មីបង្ហាញពីការកើនឡើង ៣ ភាគរយពីថវិកា ៧១៦ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top