ព្រឹត្តិការណ៍

លលាដ៍ក្បាល Styracosaurus ធ្វើឲ្យអ្នកវិទ្យាសាស្ត្រចោទសួរអំពីទ្រឹស្តីមុនថា សត្វដាយណូស័រទាំងអស់មានមុខរាងស៊ីមេទ្រី

កាណាដា៖លលាដ៍ក្បាលសត្វដាយណូស័រ Wonky ដែលមានប្រវែង៥ម៉ែត្រមានឈ្មោះថា ‘Hannah’ ជាមួយនឹងស្នែងដ៏វែងធ្វើឲ្យអ្នកវិទ្យាសាស្ត្រធ្វើការសាកសួរពីទ្រឹស្តីមុនដែល ដាយ ណូស័រទាំងអស់មានមុខស៊ីមេទ្រីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

លលាដ៍ក្បាលដែលត្រូវបានថែរក្សាយ៉ាងល្អត្រូវបានរកឃើញនៅឆ្នាំ ២០១៥ ដោយលោក Scott Persons ពេលនោះលោកជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Alberta ក្នុងពេលបំពេញបេសកកម្មនៅតំបន់អាក្រក់ នៅភាគពាយព្យនៃឧទ្យានDinosaur Provincia នាប្រទេសកាណាដា។

លលាដ៍ក្បាលសត្វStyracosaurus គឺជាប្រភេទសត្វដាយណូស័រស្នែងមួយដែលមានប្រវែងជាង៥ម៉ែត្រជាមួយនឹងស្នែងវែងជុំវិញក្បាល និងដើរនៅលើផែនដីប្រហែល៧៥លានឆ្នាំមុន។ សំណាកនេះត្រូវបានគេដាក់រហស្សនាមថា Hannah បន្ទាប់ពីឆ្កែរបស់ Persons ។

ការវិភាគលើលលាដ៍ក្បាល ដោយអ្នកជំនាញខាងរោគស្បែក នៅសាកលវិទ្យាល័យ Alberta បានបង្ហាញថា ស្នែងរបស់ Styracosaurus គឺមិនមានលក្ខណៈស្មើគ្នាទេ។
នេះមានផលប៉ះពាល់សំខាន់សម្រាប់របៀបដែលអ្នកជំនាញខាងរោគស្បែកអាចសម្គាល់ដាយណូស័រប្រភេទថ្មី។

លោក Persons បាននិយាយថា នៅពេលផ្នែកខ្លះនៃលលាដ៍ក្បាលត្រូវបានបាត់ អ្នកវិទ្យាសាស្រ្តបុរាណបានសន្មតថា ផ្នែកដែលបាត់គឺស៊ីគ្នាទៅនឹងផ្នែកត្រូវបានរក្សាទុក។ Hannah បង្ហាញយ៉ាងច្បាស់ថា ដាយណូស័រអាចធ្វើបានដូចគ្នា៕ដោយ៖លី ភីលីព

Most Popular

To Top