បរទេស៖រដ្ឋសភាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តឲ្យដំឡើងទីបញ្ជាការកងកម្លាំងអវកាស ឲ្យជាសាខាយោធាទី៦ នៅក្នុងច្បាប់គោលនយោបាយ ការពារជាតិឆ្នាំ២០២០ ដែលត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅមុនពេលរដ្ឋសភា និងព្រឹទ្ធសភាធ្វើការបោះឆ្នោត នៅក្នុងសប្ដាហ៍នេះ។
កិច្ចព្រមព្រៀងថ្មីនេះ តាមសេចក្តីរាយការណ៍ ត្រូវបានគេប្រកាស នៅក្នុងរបាយការណ៍សន្និសីទ និងសេចក្តីថ្លែងការណ៍កាសែតមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលត្រូវបានគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរដ្ឋសភានិងព្រឹទ្ធ ធ្វើការប្រកាសផ្សាយ។
របាយការណ៍នោះ គាំទ្រដល់កញ្ចប់ថវិកាចំនួន ៧ ៣៨ ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងប្រាក់៧១,៥ពាន់លានដុល្លារ សម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការ ជាយថាហេតុនៅបរទេស ក៏ដូចជាប្រាក់៥,៣ពាន់លានដុល្លារ ក្នុងការជួបសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយភ្លាមៗ ចំពោះបន្ទាយយោធា នៅទូទាំងប្រទេស៕ ប្រែសម្រួល៖ប៉ាង កុង