សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានបង្កើនថវិកាការពាររបស់ខ្លួន ៧,៤ ភាគរយសម្រាប់ឆ្នាំក្រោយ ខណៈដែលខ្លួនខិតខំពង្រឹងសមត្ថភាពការពារខ្លួន ចំពេលមានភាពមិនច្បាស់លាស់ផ្នែកសន្តិសុខកើនឡើង។

យោងតាមផែនការថវិកា ដែលត្រូវបានអនុម័តដោយរដ្ឋសភានៅថ្ងៃមុនការចំណាយខាងយោធាសម្រាប់ឆ្នាំ២០២០ ត្រូវបានកំណត់ចំនួន ៥០,១៥ ពាន់ពាន់លានវ៉ុន (៤១,២៩ ពាន់លានដុល្លារ) ពោលគឺកើនឡើងពី ៤៦,៧ ពាន់ពាន់លានវ៉ុ ននៅឆ្នាំនេះ។

នេះជាលើកទីមួយហើយដែល ថវិកាការពារជាតិបានកើនលើសចំនួន ៥០ ពាន់ពាន់លានវ៉ុន ចំនួនទឹកប្រាក់ដែលត្រូវបានអនុម័ត គឺដូចគ្នានឹងអ្វីដែលរដ្ឋាភិបាលបានស្នើកាលពីពេលថ្មីៗនេះទោះបីជាព័ត៌មានលម្អិតមួយចំនួនត្រូវបានកែប្រែក្នុងរយៈពេលនៃការត្រួតពិនិត្យសភាក៏ដោយ៕ដោយ ឈូក បូរ៉ា
