ព្រឹត្តិការណ៍

ក្រុមយោធាណូវែលសេឡង់ ទាញយកសាកសព បានចំនួន៦នាក់ ក្រោយរងគ្រោះដោយបន្ទុះភ្នំភ្លើងនៅកោះ White Island

វ៉ាកាតាណេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ថា នៅថ្ងៃសុក្រនេះ ក្រុមការងារដែលសុទ្ធសឹងជាយោធារបស់ប្រទេសណូវែលសេឡង់ បានទាញយកសាកសពចំនួន៦នាក់ ចេញពីទីតាំងនៃការបន្ទុះភ្នំភ្លើងនៅលើ ដែនកោះ White Island ។ ប៉ូលិសបាននិយាយដូច្នេះថា បេសកកម្មមួយត្រូវបានអនុវត្តន៍ ហើយមានការគំរាមកំហែងពីការបន្ទុះភ្នំភ្លើងមួយផ្សេងទៀត ។


សាក្សីដែលដឹងហេតុការណ៍នេះបាននិយាយថា មានឧទ្ធម្ភាគចក្រយោធាចំនួន០២គ្រឿង បានចេញដំណើរ ពីព្រលានយន្តហោះ Whakatane ក្រោយពីមានហេតុការណ៍ផ្ទុះភ្នំភ្លើងជាលើកដំបូងនៅតំបន់ឆ្នេរ សមុទ្រ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ ហើយត្រូវបានគេជឿជាក់ថា បានសម្លាប់មនុស្សអស់តិចបំផុត១៦នាក់ និងបង្ករបួសស្នាមជាច្រើននាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top