សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភាគហ៊ុនរបស់បណ្តាញសង្គមយក្ស ហ្វេសប៊ុក (Facebook) បាន ធ្លាក់ចុះ បន្ទាប់ពីមានរបាយការណ៍មួយថានិយតករអាមេរិកចង់ឲ្យមានការបះបោរប្រឆាំងនឹងបណ្តាញសង្គមដែលពង្រឹងនូវវិធី ដែលកម្មវិធីរបស់ហ្វេសប៊ុក និងកម្មវិធីផ្សេងទៀតបញ្ចូលជាមួយវេទិកា ។
ភាគហ៊ុនរបស់បណ្តាញសង្គម ហ្វេសប៊ុក បានបញ្ចប់នៅថ្ងៃជួញដូរបានធ្លាក់ចុះ២,៧ភាគរយស្មើនឹងនឹងទឺកប្រាក់១៩៦,៧៥ដុល្លារអាមេរិក ខណៈដែលរបាយការណ៍របស់កាសែត The Wall Street Journal បាន លើកឡើង អំពីសកម្មភាពនៃការប្រឆាំងនឹងសេចក្តីទុកចិត្តរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ។
បណ្តាញសង្គមដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលបានដកស្រង់សម្តីចេញពីបុគ្គលដែលសុំមិនបញ្ចេញឈ្មោះដែលជិតស្និទ្ធនឹងបញ្ហានេះ ។
សូមបញ្ជាក់ថា ក្រុមគ្រួសារនៃកម្មវិធីរបស់បណ្តាញសង្គមហ្វេសប៊ុករួមមានៈ Instagram, កម្មវិធីផ្ញើសារ និង WhatsApp ក៏ដូចជាកម្មវិធីបណ្តាញសង្គមអនឡាញដ៏សំខាន់ផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា