បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយថា វាជារឿងគួរឲ្យព្រួយបារម្ភ ក្រោយសហរដ្ឋអាមេរិក តេស្តសាកល្បង មីស៊ីលផ្លោងមួយ ដែលត្រូវបានហាមឃាត់ នៅក្រោមសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែ វាយប្រហាររយៈចម្ងាយឆ្ងាយ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន RIA។
សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើតេស្តសាកល្បងអាវុធ។ ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនជាផ្លូវការ ពីសន្ធិសញ្ញា INF ឆ្នាំ២០១៨៧ ជាមួយប្រទេសរុស្ស៊ី នៅក្នុងខែសីហា ក្រោយពីកំណត់ថា ទីក្រុងមូស្គូ កំពុងតែធ្វើការល្មើស បំពាននឹងសន្ធិសញ្ញា ជាការចោទប្រកាន់មួយ ត្រូវវិមានក្រឹមឡាំងច្រានចោល។
យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Vladimir Ermakov ជាប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធ និងទប់ស្កាត់ការរីកសាយភាយអាវុធ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “វាធ្វើឲ្យយើងមានក្តីព្រួយបារម្ភ ហើយយើងធ្វើការពិចារណា អំពីរឿងនេះ”៕
ប្រែសម្រួល៖ប៉ាង កុង