បរទេស៖ ការផឹកនៅខាងក្រៅផ្ទះមានចំនួន ៥៩ ភាគរយ នៃការចំណាយសរុបលើភេសជ្ជៈគ្មានជាតិអាល់កុលនៅក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ ដោយមានប្រជាជនវ័យក្មេងដែលមានទំនោរចេញទៅក្រៅកាន់តែច្រើននោះ អ្នកចេញក្រៅផ្ទះ (OOH)សមាមាត្រនៃការប្រើប្រាស់ភេសជ្ជៈគ្មានជាតិអាល់កុល (NAB) បានលើសជាមធ្យមសកល ៥២ ភាគរយ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវដោយក្រុមហ៊ុនស្រាវជ្រាវអតិថិជន Kantar Worldpanel ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងចំណោមប្រទេសចំនួន ១០ ដែលបានធ្វើការសាកសួរដោយ Kantar គឺ ប្រទេសវៀតណាមដែលតំណាងដោយទីក្រុង ហូជីមិញ បានឈរនៅលំដាប់ទីបួននៃការប្រើប្រាស់ OOH គិតជាភាគរយ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី អេស្បាញ និងប្រទេសថៃចំនួន ៦៤-៦៧ ភាគរយ។ នៅបាតតារាងគឺប្រេស៊ីល ម៉ិកស៊ិក បារាំង និងព័រទុយហ្កាល់ ដែលមាន ២៨-៣៧ ភាគរយ។
ទោះយ៉ាងណាក៏ដោយទាក់ទងនឹងឱកាសនៃការផឹកនៅទីក្រុង ហូជីមិញ, ៦១ ភាគរយនៃNAB គឺនៅក្នុងផ្ទះ (IN) ខណៈពេលដែលមានតែ ៣៩ ភាគរយប៉ុណ្ណោះគឺ OOH ។
Kantar បាននិយាយថា ទាំង OOH និង IN ការផឹកកាហ្វេនិងតែ គឺជាជម្រើសដ៏ពេញនិយមបំផុត សម្រាប់អ្នកស្រុកហូជីមិញ ដែលមានចំនួនមួយក្នុងចំណោមឱកាសនៃការផឹកចំនួនបួនដង ខណៈពេលដែលប្រហែលមួយភាគបី ត្រូវបានគេយកចិត្តទុកដាក់ចំពោះភេសជ្ជៈមានជីវជាតិ និងភេសជ្ជៈផ្តល់ឱ្យសុខភាព៕ប្រែសម្រួលៈ ណៃ តុលា