ព្រឹត្តិការណ៍

ប្រេសិត UN៖ កូរ៉េខាងជើង ធ្វើការអត្ថាធិប្បាយថា “អរិយភាព និងមិនត្រូវការអ្វីទាំងអស់”

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុងព្យុងយ៉ាងបានចេញសេចក្តីប្រកាសក្តែងៗនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Stephen Biegun បានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុងសេអ៊ូល ថា “យើងបាន លឺពួកគេទាំងអស់ហើយ” ។

លោកបានថ្លែងថា “វាជាការគួរឱ្យសោកស្តាយណាស់ដែលសំឡេងនៃសេចក្តីថ្លែងការណ៍ទាំងនេះបញ្ជូនទៅកាន់សហរដ្ឋអាមេរិក សាធារណៈរដ្ឋកូរ៉េជប៉ុននិងមិត្តភក្តិរបស់យើងនៅអឺរ៉ុប មានអរិភាពនិងអវិជ្ជមានហើយមិនចាំបាច់ធ្វើដូច្នេះទេ” ។
សហរដ្ឋអាមេរិក មិនមានពេលវេលាកំណត់ទេ យើងមានគោលដៅច្បាស់លាស់ ។
ក្រុងព្យុងយ៉ាងបាននិយាយថា ប្រសិនបើក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការផ្តល់ជូននូវសំណើដែលអាចទទួលយកបាន ខ្លួននឹងអនុម័តនូវ “ វិធីថ្មី” ដែលមិនទាន់បានបញ្ជាក់ច្បាស់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top