ព្រឹត្តិការណ៍

កូរ៉េខាងជើងថា អាមេរិកគ្មានអ្វីឱ្យខ្លួនឡើយ ទោះបីការចរចាបន្តទៅមុខ

បរទេស៖ ការលើកឡើងនេះកើតឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Kelly Craft នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី ការមិនរីកសាយអាវុធដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនដើម្បីមានភាពបត់បែននៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា កូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិក“ គ្មានអ្វីដែលផ្តល់ជូនយើងទេ ទោះបីការពិភាក្សាត្រូវបានបន្តក៏ដោយ” ។

ទីភ្នាក់ងារនេះក៏បានឱ្យដឹងផងដែរថា ប្រទេសកូរ៉េខាងជើងជឿជាក់ថា សហរដ្ឋអាមេរិកបានធ្វើរឿងឆោតល្ងង់ដោយកោះហៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយបន្ថែមថា គ្មានអ្វីក្រៅពីឧបករណ៍នយោបាយដែលជាផលប្រយោជន៍របស់អាមេរិកនោះទេ។

បើតាម KCNA គឺក្រុងព្យុងយ៉ាងបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងវិធានការដែលត្រូវគ្នាណាមួយដែលសហរដ្ឋអាមេរិកជ្រើសរើស៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top