បរទេស៖ រដ្ឋាភិបាលទីក្រុងកង់បេរ៉ាកំពុងត្រៀមចំណាយថវិកាចំនួន ៧១៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋាន កងទ័ពជើងទឹកនៅដែនដីភាគខាងជើងរបស់ប្រទេសអូស្ត្រាលី ដើម្បីផ្ទុកនាវាចម្បាំងអាមេរិកបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតយោធាអាមេរិក Stars and Stripes ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សារព័ត៌មាន Stars and Stripes បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ការអត្ថាធិប្បាយដែលធ្វើឡើងដោយក្រុមមន្រ្តីការពារជាតិអូស្ត្រាលីថាក្រសួងការពារជាតិអូស្ត្រាលី មានបំណងចំណាយ ៧១៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានកងទ័ពជើងទឹក HMAS Coonawarra និងតំបន់ការពារដែលនៅជុំវិញនៅភាគពាយព្យនៃទីក្រុងដាវីន។
បើតាម ទស្សនាវដ្តី Australian Defense Magazine បានផ្សាយថា បន្ទាប់មកសមាជិកព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Marise Payne បានប្រកាសពីផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីឆ្នាំមុន៖ ផែនការ ៤៩៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ Larrakeyah និងបន្ថែមកំពង់ផែដែលមានប្រវែង ២៥០ ម៉ែត្រជាលើកទី ២ ដែលអាចឱ្យឧទ្ធម្ភាគចក្រ (LHDs) ដែលជាឧទ្ធម្ភាគចក្រប្រភេទមួយ អាចផ្ទុកយានចុះចតក្នុងសមុទ្រ អាចចុះចតបានផងដែរ៕ប្រែសម្រួលៈ ណៃ តុលា