ព្រឹត្តិការណ៍

តួកគីអាចនឹងបិទ មូលដ្ឋានទ័ពអាកាស Incirlik ក្នុងចំពោះមុខ មានការគម្រាមពីអាមេរិក

បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសតួកគីអាចនឹងបិទចោលមូលដ្ឋានទ័ពអាកាស Incirlik ដែលជាទីមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែសហរដ្ឋអាមេរិក ក្នុងដំណើរឆ្លើយតបចំពោះទណ្ឌកម្មសហរដ្ឋអាមេរិក និងសេចក្តីសម្រេចផ្សេងគ្នាមួយរបស់ព្រឹទ្ធសភាអាមេរិក ដែលទទួលស្គាល់ការសម្លាប់រង្គាល់ពួកអាមេនី កាលពីមួយសតវត្សមុន ថាជាអំពើប្រល័យពូជសាសន៍។


នៅលើកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើវាចាំបាច់ណាស់ ដែលយើងត្រូវតែធ្វើចំណាត់ការបែបនេះមែននោះ ពិតណាស់គឺយើងមានសិទ្ធិ ប្រសិនបើនេះចាំបាច់ ហើយរួបរួមគ្នាជាមួយគណៈប្រតិភូរបស់យើង យើងនឹងបិទចោលមូលដ្ឋាន Incirlik ប្រសិនបើចាំបាច់”។


លោក Tayyip Erdogan តាមសេចក្តីរាយការណ៍ បានបន្ថែមទៀតថា ប្រទេសតួកគីក៏អាចនឹងបិទចោល នូវមូលដ្ឋានរ៉ាដា Kurecik ប្រសិនបើចាំបាច់ ហើយលោកក៏មានប្រសាសន៍ផងដែរថា “ប្រសិនបើពួកគេនឹងគម្រាមកំហែងពួកយើង ជាមួយការអនុវត្តដាក់ទណ្ឌកម្មទាំំងនេះ ពិតណាស់ យើងនឹងធ្វើការសងសឹកវិញ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top