បរទេស៖ ប៉ូលីស រថក្រោះ សុនខ (ឆ្កែ) ប៉ូលីស និងកងកំលាំងផ្សេងៗទៀតមានចំនួនជាង ៤.០០០ នាក់ បានឆ្លើយតបទៅនឹងសេណារីយ៉ូផ្សេងៗគ្នានៅក្នុងសមយុទ្ធប្រឆាំង ភេរវកម្មមួយនៅកណ្តាលក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន VN Expresss ចេញផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អាជ្ញាធរទីក្រុងហូជីមិញរំលឹកឡើងវិញនូវមធ្យោបាយដោះស្រាយ ស្ថានការណ៍រំខានសន្តិសុខ ដែលដាក់ពង្រាយអង្គភាព ផ្សេងៗគ្នានៅក្នុងស្រុក ១ និងអាកាសយានដ្ឋានអន្តរជាតិ តាន់សុនញ៉ាត់។
ការដុតរថយន្ត និងយានយន្ត ត្រូវបានដោះស្រាយក្នុងពេលធ្វើសមយុទ្ធនោះ។ នៅសង្កាត់លេខ ១ ស្ថានភាពសម្មតិកម្ម គឺមានមនុស្សរាប់រយនាក់ បើកបរម៉ូតូដោយកាន់ដំបងវែង និងបដា នាំគ្នាស្រែក និងវាយប្រហារមន្ត្រីរដ្ឋ។
កម្លាំងសន្តិសុខបាញ់កាំភ្លើងបាញ់ទឹក និងបំបែកហ្វូងមនុស្ស។ សំឡេងផ្ទុះ និងសំឡេងគ្រាប់កាំភ្លើង ក៏ត្រូវបានគេលឺផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា




