បរទេស៖ កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធសម្រាប់ការព្រមានជាមុន ផ្នែកអាកាសមួយដែលមានចម្ងាយឆ្ងាយបំផុតរបស់ខ្លួនដោយមានការហ្វឹកហាត់នាវិកកាលពីខែមុន ក្នុងការកំណត់សញ្ញាអរិភាពជាង ១០ ប្រភេទ និងសម្របសម្រួលជាមួយក្រុមនាវិកដទៃទៀតលើសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមរបាយការណ៍ថ្ងៃអាទិត្យរបស់ PLA Daily បានអោយដឹងថា តំបន់បញ្ជាការខាងត្បូងរបស់ PLA បានដាក់យន្តហោះចម្បាំងពីរក្រុម (AEW) និងអាកាសយានិករបស់ពួកគេទៅធ្វើតេស្តដោយចាត់ពួកគេឱ្យទៅក្នុងស្ថានភាពអរិភាពដែលពួកគេត្រូវកំណត់គោលដៅជាច្រើនប្រភេទ ប្រមូលព័ត៌មានអំពីពួកគេនិងទាក់ទងរឿងនោះទៅក្រុមការងារផ្សេងទៀត។

យ៉ាងណាក៏ដោយ លោកយ៉ាន លាង មេបញ្ជាការកងអនុសេនាធំ PLA មិនបានបញ្ជាក់លម្អិត ដោយលោកបានប្រាប់ PLA Daily ហើយត្រូវបានដកស្រង់ដោយកាសែត South China Morning Post ថា «ការធ្វើសមយុទ្ធកាលពីឆ្នាំមុនទៅលើការស៊ើបការណ៍សម្ងាត់ជាមុន ការធ្វើសមយុទ្ធនេះមានរយៈពេលយូរជាងមុន ដោយដាក់ជាទម្រង់ប្រឈមមុខគ្នាតាំងពីដំបូងនិងផ្តោតសំខាន់ទៅលើការហ្វឹកហាត់ពេលយប់»។ លោកបន្ថែមថា «ការធ្វើសមយុទ្ធប្រភេទនេះ បានប្រឆាំងនឹងដែនកំណត់នៃបុគ្គលិកនិងឧបករណ៍របស់យើងហើយបានជួយពង្រឹងសមត្ថភាពប្រយុទ្ធក្នុងគ្រាអាសន្នរបស់កងទ័ព៕ប្រែសម្រួលៈ ណៃ តុលា
