ព្រឹត្តិការណ៍

ឥណ្ឌាធ្វើតេស្តជោគជ័យ មីស៊ីលលឿនជាងសម្លេង ផលិតក្នុងស្រុកថ្មីមួយទៀត

បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានឲ្យដឹងថាប្រទេសឥណ្ឌាបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងថ្មីដែលមានឈ្មោះថា BrahMosដោយជោគជ័យកាលពីព្រឹកថ្ងៃអង្គារនេះចេញពីទីតាំងបាញ់សាកល្បងដែលស្ថិតនៅភាគខាងកើតនៃរដ្ឋ Odisha។

BrahMosជាប្រភេទមីស៊ីលល្បឿនលឿនជាសម្លេងផងនិងអាចបាញ់សម្រាប់ប្រឆាំងទៅនឹងនាវាចម្បាំងត្រូវបានគេបាញ់សាកល្បងឡើងចេញពីស្ថានីយសមាហរណកម្មតេស្តចម្រុះហៅកាត់ថាITRនៅChandipurនៅស្រុកBalasore ចម្ងាយប្រហែល ២០៨ គីឡូម៉ែត្រភាគឥសាននៃទីក្រុង Bhubaneswarនៃរដ្ឋOdisha ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាមីស៊ីលអាចរត់បានរយៈចម្ងាយរហូតដល់ ២៩០ គីឡូម៉ែត្រនិងថែមទាំងអាចផ្ទុកក្បាលគ្រាប់ធម្មតាទំងន់ប្រមាណជា ៣០០ គីឡូក្រាមទៀតផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top